ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងទៅកាន់ថ្នាក់ដឹកនាំស្ថាប័នជាតិ ក៏ដូចជាអាជ្ញាធរថ្នាក់ក្រោមជាតិ មិនត្រូវយកអ្នកសារព័ត៌មានធ្វើជាសត្រូវរបស់ខ្លួននោះទេ។ វានឹងជាកំហុសដ៏ធ្ងន់ធ្ងរនៃការដឹកនាំ ប្រសិនបើអ្នកទាំងអស់គ្នាចាត់ទុកថា អ្នកសារព័ត៌មានគឺជាសត្រូវរបស់ខ្លួន។ថ្លែងក្នុងជំនួបជុំលើកទី៥ ជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោបានថ្លែងថា “ពិតហើយខ្ញុំមិនជំទាស់ទេ ជាមួយនឹងសារព័ត៌មានខ្លះ ដែលវាអត់បានការ សូម្បីតែខ្ញុំក៏ខ្ញុំមិននិយាយរកផង។ ប៉ុន្តែអ្នកសារព័ត៌មានដែលមានចេតនាល្អនៅក្នុងការផ្តល់ជូនសាធារណៈជននៅរឿងពិត គឺត្រូវគប្បីរាប់រក នឹងធ្វើទំនាក់ទំនងឲ្យបានល្អដើម្បីផ្សាភ្ជាប់ព័ត៌មាននេះជាមួយព័ត៌មានដែលយើងធ្វើជូនទៅសាធារណៈជនឲ្យបានដឹង។សារព័ត៌មាននៅក្នុងប្រទេសរបស់យើងដែលគេធ្វើការត្រឹមត្រូវ គឺអស់លោកគួរត្រូវបានធ្វើទំនាក់ទំនង ហើយធ្វើខ្សែរយៈលឿនបំផុត”៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមសន្ទរកថាដោយរាប់ថយក្រោយថ្ងៃទី៩៩ មុនដល់ស៊ីហ្គេម ()
ថៃបញ្ជាក់ថា ពួកគេនឹងចូលរួមប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ()
អនុក្រឹត្យតែងតាំងសមាសភាពក្រុមប្រឹក្សានៃមន្ទីរពេទ្យ ហ្លួង ម៉ែ សម្រាប់អាណិត្ដទី១ ()
អភិបាលខេត្តណែនាំដល់អាជ្ញាធរក្រុងសែនមនោរម្យ ត្រូវយកចិត្តទុកដាក់រៀបចំសោភណ្ឌភាព សណ្តាប់ធ្នាប់ អនាម័យឲ្យបានល្អប្រសើរ ស្របតាមការវិវត្តរីកចម្រើនរបស់ប្រទេសជាតិ ()
សម្តេចតេជោកំពុងពិចារណារៀបចំកន្លែងស្នាក់នៅសម្រាប់សិស្សនិស្សិតជាស្ត្រី ក្រីក្រ និងនិស្សិតបរទេស ()
វីដែអូ
ចំនួនអ្នកទស្សនា