ម៉ាល់ឌីវ៖ កម្ពុជា និងម៉ាល់ឌីវ ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍» ដើម្បីជំរុញផ្នែកវិស័យទេសចរណ៍រវាងប្រទេសទាំងពីរកាន់តែប្រសើរឡើង។នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីម៉ាល់ឌីវ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដូច្នេះថា៖ «ការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ មិនគ្រាន់តែប្រជាជនកម្ពុជាមកកាន់ម៉ាល់ឌីវ ប្រជាជនមកកាន់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែផ្តោតការយកចិត្តទុកដាក់ទៅលើអ្នកដែលទៅទស្សនកិច្ចនៅកម្ពុជាលើប្រាង្គប្រាសាទនានា ប៉ុន្តែបន្ទាប់ទៅគេអាចទៅម៉ាល់ឌីវដើម្បីងូតទឹក និងលំហែកាយនៅមាត់សមុទ្រ»។សម្តេចតេជោ បានលើកឡើងថា ប្រទេសទាំងពីរនឹងបង្កើតកញ្ចប់ទេសចរណ៍រួមគ្នា ដោយប្រទេសទាំងពីរមានកិច្ចព្រមព្រៀងគ្នាលើការលើកលែងការស្នើសុំទិដ្ឋាការ Visa លើអ្នកកាន់លិខិតឆ្លងដែនការទូត ផ្លូវការ និងធម្មតា។ សម្តេចពិតជាចាប់អារម្មណ៍វិស័យទេសចរណ៍នៅម៉ាល់ឌីវ ក្រោយពីសម្តេចបានទៅដល់ប្រទេសម៉ាល់ឌីវ និងបានសម្រាកលំហែកាយមុជទឹកសមុទ្រដ៏ស្រស់ថ្លាក្នុងប្រទេសមួយនេះ។សម្តេចបានកោតសរសើរដល់ប្រធានាធិបតីម៉ាល់ឌីវដែលបានកសាងប្រទេសមួយនេះឱ្យក្លាយជាមហាសាគរដ៏ទាក់ទាញ។ សម្តេចតេជោ បានថ្លែងដូច្នេះថា៖«នៅម៉ាល់ឌីវជាចំណុចដែលខ្ញុំគួរតែនិយាយថា ជាភាពអស្ចារ្យនៅក្នុងមហាសមុទ្រសាគររបស់មហាសមុទ្រឥណ្ឌា ដែលមានមជ្ឈមណ្ឌលទេសចរណ៍ដ៏គួរឱ្យទាក់ទាញបំផុត»។ក្រៅពីចុះកិច្ច MOU គ្នាលើវិស័យទេសចរណ៍ ប្រទេសទាំងពីរក៏នឹងមានកិច្ចព្រមព្រៀងគ្នាលើផ្នែកសេដ្ឋកិច្ច សុខាភិបាល និងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាង ក្រសួងការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមសន្ទរកថាដោយរាប់ថយក្រោយថ្ងៃទី៩៩ មុនដល់ស៊ីហ្គេម ()
ថៃបញ្ជាក់ថា ពួកគេនឹងចូលរួមប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ()
អនុក្រឹត្យតែងតាំងសមាសភាពក្រុមប្រឹក្សានៃមន្ទីរពេទ្យ ហ្លួង ម៉ែ សម្រាប់អាណិត្ដទី១ ()
អភិបាលខេត្តណែនាំដល់អាជ្ញាធរក្រុងសែនមនោរម្យ ត្រូវយកចិត្តទុកដាក់រៀបចំសោភណ្ឌភាព សណ្តាប់ធ្នាប់ អនាម័យឲ្យបានល្អប្រសើរ ស្របតាមការវិវត្តរីកចម្រើនរបស់ប្រទេសជាតិ ()
សម្តេចតេជោកំពុងពិចារណារៀបចំកន្លែងស្នាក់នៅសម្រាប់សិស្សនិស្សិតជាស្ត្រី ក្រីក្រ និងនិស្សិតបរទេស ()
វីដែអូ
ចំនួនអ្នកទស្សនា