ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថន សាវុន អភិបាលខេត្តមណ្ឌលគិរី លោក ឈុន ចាន់ធូ តំណាងក្រសួងអប់រំយុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទព្រឹត្តិការណ៍ប្រណាំងយានយន្ត សន្តិភាព ខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅទីលាន ១២ ម៉ូទ័រផាក ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថា ការរៀបចំបិទការប្រកួតកីឡា “ការប្រណាំងយានយន្ត សន្តិភាព ខេត្តមណ្ឌលគិរី២០២៣ ដែលរៀបចំឡើងដោយក្លឹបរថយន្ត Off Road គោព្រៃខេត្តមណ្ឌលគិរី សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី គាំទ្រដោយក្លឹបគ្រួសាររថយន្ត Off Road កម្ពុជា និងសហព័ន្ធកីឡាកម្ពុជា មាន រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីក្រុម កីឡាករ កីឡាការិនីជាតិ និងអន្តរជាតិចំនួន ៦ប្រទេស ចូលរួមប្រកួតរួមមាន៖ ប្រទេសកម្ពុជា ថៃ ឡាវ វៀតណាម កូរ៉េ និងបារាំង។ឯកឧត្តម មានប្រសាសន៍បន្ថែមថា ព្រឹត្តិការណ៍ប្រកួត ការប្រណាំងយានយន្ត នាឱកាសពេលនេះ ពិតជាមានសារសំខាន់ណាស់ និងបានជួយផ្សព្វផ្សាយពីសក្តានុពលកីឡា និងទេសចរណ៍ នៅក្នុងខេត្ត ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តមណ្ឌលគិរី យ៉ាងច្រើនកុះករ និងជួយជំរុញចរន្តទេសចរណ៍ ទៅកាន់គោលដៅសំខាន់ៗ ដូចជារីស៊ត រមណីយដ្ឋាន តំបន់ធម្មជាតិ ទឹកធ្លាក់ ទឹកជ្រោះ វាលស្មៅដ៏ស្រស់ស្អាត ក៏ដូចជាជួយនូវសេវាកម្មស្នាក់នៅទេសចរណ៍ និងសេវាកម្មម្ហូបអាហារនៅក្នុងខេត្ត ជាពិសេស ទៅកាន់ពិភពលោកឱ្យកាន់តែស្គាល់ខេត្តមណ្ឌលគិរី និងគោលដៅទេសចរណ៍នាភាគឥសានមួយនេះ។ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ស្របពេលដែលប្រទេសកម្ពុជាកំពុងមានការរីកចម្រើន និងអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមម្លប់សន្តិភាព និងការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ ប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសយើង មានសន្តិភាពពេញលេញបរិបូរណ៍ ការបង្រួបបង្រួមជាតិ ឯកភាពជាតិ បូរណភាពទឹកដី សុខសុវត្ថិភាពពេញផ្ទៃប្រទេស ដែលជាមូលដ្ឋានចម្បងសម្រាប់ការអភិវឌ្ឍន៍លើគ្រប់វិស័យ រហូតមានមុខមាត់លើឆាកអន្តរជាតិដូចសព្វថ្ងៃនេះ។ ជាពិសេស វិស័យកីឡា បានដើរតួនាទី យ៉ាងសំខាន់ ដូចការកីឡាប្រណាំងយានយន្តនេះ បានប្រសិទ្ធនាមថា “ការប្រណាំងយានយន្ត សន្តិភាព ខេត្តមណ្ឌលគិរី គឺដើម្បីតបស្នង និងដឹងគុណចំពោះការខិតខំប្រឹងប្រែងលះបង់ ទាំងអាយុជីវិត ប្តូរផ្តាច់យកសន្តិភាព របស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី។ឯកឧត្តម បន្ថែមថា វិស័យកីឡា និងវិស័យទេសចរណ៍ គឺជាវិស័យពីរមានទំនាក់ទំនងគ្នាយ៉ាងស្អិតរមូត ជាក់ស្តែង ព្រឹត្តការណ៍ប្រណាំងយានយន្ត សន្តិភាព ខេត្តមណ្ឌលគិរី ឆ្នាំ២០២៣នេះ និងចូលរួមផ្សព្វផ្សាយវិស័យកីឡាទេសចរណ៍ និងបង្ហាញពីគោលដៅទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ស្អាត និងបៃតង ជាពិសេស ខេត្តមណ្ឌលគិរី ដែលជាគោលដៅអេកូរទេសចរណ៍ប្រកបដោយភាពទាក់ទាញ ជាមួយធម្មជាតិដ៏ស្រស់បំព្រង និងអាកាសធាតុត្រជាត់ជាទីមនោរម្យ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា