ខេត្តស្ទឹងត្រែង៖ ឯកឧត្តម សរ សុណ្ណ រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី បានជំរុញដល់មន្ទីរ និងអង្គភាពពាក់ព័ន្ធដែលបានកាន់កាប់ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ត្រូវថែរក្សាការពារប្រកបដោយការទទួលខុសត្រូវខ្ពស់ ។ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍នេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយណែនាំ ក្នុងការធ្វើប័ណ្ណកម្មសិទ្ធិ លើដីរដ្ឋទូទាំងខេត្តស្ទឹងត្រែង ដែលមានការរៀបចំឡើងដោយរដ្ឋបាលខេត្ត កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ គ្រាឯកឧត្តមអញ្ជើញជាអធិបតី និងឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដា្ឋនទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្តព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អភិបាលក្រុង-ស្រុក អាជ្ញាធរឃុំ-សង្កាត់ មន្ទីរជំនាញ អង្គភាពពាក់ព័ន្ធផងដែរ ។ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក៏បានជំរុញបន្ថែម ដល់ក្រុមការងារចុះបញ្ជីដីរដ្ឋ ត្រូវខិតខំបំពេញភារកិច្ចឲ្យបានល្អ និងឆាប់រហ័ស ស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ត្រូវចុះបញ្ជីដីរដ្ឋឲ្យអស់ក្នុងខេត្តស្ទឹងត្រែង នាពេលខាងមុខក្នុងឆ្នាំ២០២៣នេះ ស្របតាមបែបបទនៃបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមនិតិវិធី និងការណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើឲ្យការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋប្រកបដោយសក្កិសិទ្ធភាព និងគណនេយ្យភាព ។ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្ត បានមានប្រសាសន៍បញ្ជាក់ថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយជំរុញពន្លឿនការ ធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋនៅក្នុងខេត្តស្ទឹងត្រែងដែលនៅសេសសល់ឲ្យបានឆាប់ចប់ និងមានប្រសិទ្ធភាព ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ។ឯកឧត្តម បានពន្យល់ណែនាំបន្ថែមដល់អង្គភាពមន្ទីរស្ថាប័នរដ្ឋទាំងអស់ ទាក់ទងទៅ និងគណៈកម្មការ អន្តរក្រសួង ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីក្នុងយុទ្ធនាការផ្សព្វផ្សាយពីការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋ ជាពិសេសការកំណត់ទំហំក្បាលដី និងចំនួនក្បាលដីរបស់ខ្លួនឲ្យបានច្បាស់លាស់ ត្រូវកំណត់ព្រំដីជាមួយ ដីជិតខាងឲ្យបានច្បាស់លាស់ ដើម្បីសម្រួលដល់ក្រុមការងារងាយស្រួលក្នុងការវាស់វែង ត្រូវបញ្ជាក់ពីប្រវត្តិដី ត្រូវបញ្ជាក់តំណាងក្នុងការគ្រប់គ្រង សំដៅងាយស្រួលក្នុងការចុះបញ្ជីដីធ្លីរដ្ឋ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមសន្ទរកថាដោយរាប់ថយក្រោយថ្ងៃទី៩៩ មុនដល់ស៊ីហ្គេម ()
ថៃបញ្ជាក់ថា ពួកគេនឹងចូលរួមប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ()
អនុក្រឹត្យតែងតាំងសមាសភាពក្រុមប្រឹក្សានៃមន្ទីរពេទ្យ ហ្លួង ម៉ែ សម្រាប់អាណិត្ដទី១ ()
អភិបាលខេត្តណែនាំដល់អាជ្ញាធរក្រុងសែនមនោរម្យ ត្រូវយកចិត្តទុកដាក់រៀបចំសោភណ្ឌភាព សណ្តាប់ធ្នាប់ អនាម័យឲ្យបានល្អប្រសើរ ស្របតាមការវិវត្តរីកចម្រើនរបស់ប្រទេសជាតិ ()
សម្តេចតេជោកំពុងពិចារណារៀបចំកន្លែងស្នាក់នៅសម្រាប់សិស្សនិស្សិតជាស្ត្រី ក្រីក្រ និងនិស្សិតបរទេស ()
វីដែអូ
ចំនួនអ្នកទស្សនា