ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរទៅដល់ចៅស្រីច្បងរបស់សម្ដេចដែលទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ។ ជាមួយនឹងការអបអរនេះសម្ដេចក៏បានលើកឡើងផងដែរថា គោលបំណងរបស់សម្ដេច និងសម្ដេចគតិព្រឹទ្ធបណ្ឌិត គឺចង់ឲ្យចៅៗទទួលបានសញ្ញាបត្រទាបបំផុតត្រឹមថ្នាក់អនុបណ្ឌិត។សម្ដេចតេជោសរសេរនៅលើហ្វេសបុករបស់សម្ដេចដោយអមនូវរូបទទួលសញ្ញាបត្ររបស់ចៅស្រីថា៖ «ថ្ងៃនេះចៅស្រីច្បងទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាមួយការអបអរសាទរពីជីដូនជីតា និងក្រុមគ្រួសារ។ មិនទាន់ចប់ទេចៅបរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ទាបបំផុត និងគោលដៅគឺថ្នាក់បណ្ឌិត។ ការចង់បានរបស់ជីដូនជីតាគឺចៅទាំងអស់ត្រូវតែមានបរិញ្ញាបត្រជាន់ខ្ពស់ទាបបំផុត និងថ្នាក់បណ្ឌិតជាគោលដៅខ្ពស់បំផុត។ នេះជាការកំណត់គោលដៅនៃគ្រួសារដែលសាមីខ្លួនចៅម្នាក់ៗ និងឪពុកម្តាយពួកគេត្រូវខិតខំក្រោមការតម្រង់ទឹសពីខ្ញុំផ្ទាល់ដែលជាមេគ្រួសារ»។សូមជម្រាបថា បច្ចុប្បន្ននាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានបុត្រា បុត្រី ចំនួន ៥នាក់ និងមានចៅបង្កើតចំនួន ២២នាក់៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមសន្ទរកថាដោយរាប់ថយក្រោយថ្ងៃទី៩៩ មុនដល់ស៊ីហ្គេម ()
ថៃបញ្ជាក់ថា ពួកគេនឹងចូលរួមប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ()
អនុក្រឹត្យតែងតាំងសមាសភាពក្រុមប្រឹក្សានៃមន្ទីរពេទ្យ ហ្លួង ម៉ែ សម្រាប់អាណិត្ដទី១ ()
អភិបាលខេត្តណែនាំដល់អាជ្ញាធរក្រុងសែនមនោរម្យ ត្រូវយកចិត្តទុកដាក់រៀបចំសោភណ្ឌភាព សណ្តាប់ធ្នាប់ អនាម័យឲ្យបានល្អប្រសើរ ស្របតាមការវិវត្តរីកចម្រើនរបស់ប្រទេសជាតិ ()
សម្តេចតេជោកំពុងពិចារណារៀបចំកន្លែងស្នាក់នៅសម្រាប់សិស្សនិស្សិតជាស្ត្រី ក្រីក្រ និងនិស្សិតបរទេស ()
វីដែអូ
ចំនួនអ្នកទស្សនា