ភ្នំពេញ៖ កម្ពុជានឹងបេជ្ញាជំរុញឱ្យម៉ាល់ឌីវចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលដំណើរទស្សនកិច្ចរបស់សម្តេចតេជោនៅម៉ាល់ឌីវ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ លោក សុខ ចិន្ដាសោភា បានបញ្ជាក់ដូច្នេះថា៖ «យើងនឹងធ្វើយ៉ាងណាឱ្យប្រទេសអាស៊ានដទៃទៀតទទួលសំណើនេះ ពីព្រោះគ្មានមូលហេតុណាដែលរារាំងឱ្យម៉ាល់ឌីវអាចចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍»។ប្រធានាធិបតីម៉ាល់ឌីវ លោក Ibrahim Mohamed Solih បានថ្លែងអំណរគុណដល់កម្ពុជាដែលបានគាំទ្រដ៏ខ្លាំងក្លាដល់ការស្នើរបស់ម៉ាល់ឌីវ ក្នុងនាមជារដ្ឋសង្កេតការណ៍របស់អាស៊ាន ហើយលោកសង្ឃឹមថានឹងសម្រេចបាននៅឆ្នាំនេះ។បើតាមឯកឧត្តម សុខ ចិន្តាសោភា ថ្វីដ្បិតដំណើរទស្សនកិច្ចរបស់សម្តេចទៅប្រទេសម៉ាល់ឌីវនេះមានរយៈពេលខ្លី ប៉ុន្តែនេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរំលឹកពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅខែវិច្ឆិកា ឆ្នាំ២០២២ មានប្រទេសដែលមិនមែនជាសមាជិកអាស៊ានចំនួន០៧ប្រទេស ជាក់ស្តែងប្រទេសអ៊ុយក្រែនបានមកដល់កម្ពុជា ដើម្បីចុះហត្ថលេខាចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ខណៈបច្ចុប្បន្នមានសមាជិកសរុបចំនួន ៥០ប្រទេសហើយ។ប្រទេសទាំង៧ ដែលទើបតែក្លាយជាសមាជិកថ្មីនៃ សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) រួមមានព្រះរាជាណាចក្រ-ដាណឺម៉ាក សាធារណរដ្ឋក្រិក ព្រះរាជាណាចក្រហូឡង់ ប្រទេសអូម៉ង់ រដ្ឋកាតា និងអារ៉ាប់រួមអេមីរ៉ាត់ អេស្ប៉ាញ និងអ៊ុយក្រែន៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមសន្ទរកថាដោយរាប់ថយក្រោយថ្ងៃទី៩៩ មុនដល់ស៊ីហ្គេម ()
ថៃបញ្ជាក់ថា ពួកគេនឹងចូលរួមប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ()
អនុក្រឹត្យតែងតាំងសមាសភាពក្រុមប្រឹក្សានៃមន្ទីរពេទ្យ ហ្លួង ម៉ែ សម្រាប់អាណិត្ដទី១ ()
អភិបាលខេត្តណែនាំដល់អាជ្ញាធរក្រុងសែនមនោរម្យ ត្រូវយកចិត្តទុកដាក់រៀបចំសោភណ្ឌភាព សណ្តាប់ធ្នាប់ អនាម័យឲ្យបានល្អប្រសើរ ស្របតាមការវិវត្តរីកចម្រើនរបស់ប្រទេសជាតិ ()
សម្តេចតេជោកំពុងពិចារណារៀបចំកន្លែងស្នាក់នៅសម្រាប់សិស្សនិស្សិតជាស្ត្រី ក្រីក្រ និងនិស្សិតបរទេស ()
វីដែអូ
ចំនួនអ្នកទស្សនា