ខេត្តមណ្ឌលគិរី៖ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានរៀបចំបិទកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី៤ អាណត្តិទី២ ក្រុមប្រឹក្សាជាតិ និងគណៈកម្មាធិការប្រតិបត្តិជាតិ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ម៉ប់ សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី លោក ស៊ន សារុន អភិបាលរងខេត្ត រួមទាំងឯកឧត្តម លោកជំទាវ អនុប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងសមាជិក សមាជិកា សមាគមជាតិក្រុមប្រឹក្សារាជធានីខេត្តជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសណ្ឋាគារមណ្ឌលគិរី ស្ថិតនៅក្រុងសែនមនោរម្យ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលការងារ ដែលសមាគមជាតិសម្រេចបាន ក្នុងឆ្នាំ២០២២ និងគាំទ្រផែនការសកម្មភាពត្រូវអនុវត្តបន្តក្នុងឆ្នាំ២០២៣ ក្នុងការអភិវឌ្ឍសមត្ថភាពក្រុមប្រឹក្សារាជធានី ខេត្ត ដែលជាតំណាផលប្រយោជន៍សាធារណៈក្នុងដែនសមត្ថកិច្ចនីមួយៗ។សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ ក្នុងគោលបំណងលើកកម្ពស់ឋានៈ និងអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សារាជធានី ខេត្ត, ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក, និងកសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋ និងជម្រុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមសន្ទរកថាដោយរាប់ថយក្រោយថ្ងៃទី៩៩ មុនដល់ស៊ីហ្គេម ()
ថៃបញ្ជាក់ថា ពួកគេនឹងចូលរួមប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ()
អនុក្រឹត្យតែងតាំងសមាសភាពក្រុមប្រឹក្សានៃមន្ទីរពេទ្យ ហ្លួង ម៉ែ សម្រាប់អាណិត្ដទី១ ()
អភិបាលខេត្តណែនាំដល់អាជ្ញាធរក្រុងសែនមនោរម្យ ត្រូវយកចិត្តទុកដាក់រៀបចំសោភណ្ឌភាព សណ្តាប់ធ្នាប់ អនាម័យឲ្យបានល្អប្រសើរ ស្របតាមការវិវត្តរីកចម្រើនរបស់ប្រទេសជាតិ ()
សម្តេចតេជោកំពុងពិចារណារៀបចំកន្លែងស្នាក់នៅសម្រាប់សិស្សនិស្សិតជាស្ត្រី ក្រីក្រ និងនិស្សិតបរទេស ()
វីដែអូ
ចំនួនអ្នកទស្សនា