ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាឱ្យមេធាវីរបស់គណបក្សប្រជាជន ពិនិត្យមើលសេចក្ដីថ្លែងការណ៍ ដែលគណបក្សមួយ ចេញសេចក្ដីថ្លែងការណ៍ប្រមាថដល់គណបក្សប្រជាជន ដើម្បីចាត់វិធានការតាមច្បាប់។ថ្លែងក្នុងពិធីពិនិត្យការសាងសង់មន្ទីរពេទ្យជាតិតេជោសន្តិភាពនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែនបាន ផ្ញើសារទៅកាន់អ្នកទាំងឡាយ កុំយករឿងអ្វីៗសុទ្ធតែជារឿងនយោបាយទាំងអស់ នេះជាការទទូចរបស់សម្ដេច។ ប៉ុន្ដែសម្ដេចក៏មានការចាត់វិធានការតាមផ្លូវច្បាប់ បើសិនជាមានការចោទប្រកាន់មកគណបក្សប្រជាជន។សម្តេចតេជោ បញ្ជាក់ថា ចាប់ពីថ្ងៃនេះតទៅ សម្ដេចនឹងមិនមានការលើកលែងអត់ឱនដល់អ្នកដែលជេរប្រមាថគណបក្សប្រជាជនឡើយ ហើយសម្ដេចផ្ដាំដល់ក្រុមបរទេសកុំលូកដៃចូល ក្នុងរឿងនេះ ពីព្រោះកម្ពុជាជាប្រទេសឯករាជ្យ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមសន្ទរកថាដោយរាប់ថយក្រោយថ្ងៃទី៩៩ មុនដល់ស៊ីហ្គេម ()
ថៃបញ្ជាក់ថា ពួកគេនឹងចូលរួមប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ()
អនុក្រឹត្យតែងតាំងសមាសភាពក្រុមប្រឹក្សានៃមន្ទីរពេទ្យ ហ្លួង ម៉ែ សម្រាប់អាណិត្ដទី១ ()
អភិបាលខេត្តណែនាំដល់អាជ្ញាធរក្រុងសែនមនោរម្យ ត្រូវយកចិត្តទុកដាក់រៀបចំសោភណ្ឌភាព សណ្តាប់ធ្នាប់ អនាម័យឲ្យបានល្អប្រសើរ ស្របតាមការវិវត្តរីកចម្រើនរបស់ប្រទេសជាតិ ()
សម្តេចតេជោកំពុងពិចារណារៀបចំកន្លែងស្នាក់នៅសម្រាប់សិស្សនិស្សិតជាស្ត្រី ក្រីក្រ និងនិស្សិតបរទេស ()
វីដែអូ
ចំនួនអ្នកទស្សនា