ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
មន្រ្តីជំនាញចុះពិនិត្យស្ថានីយប្រេងឥន្ធនៈ២ទីតាំង ដើម្បីធានា និងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់
Thu,19 January 2023 (Time 10:16 AM)
ដោយ ៖ (ចំនួនអ្នកអាន: 343នាក់)

ខេត្តមណ្ឌលគិរី៖ ដោយទទួលបានការណែនាំពីឯកឧត្ដម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានដឹកនាំ និងសម្របសម្រួលមន្ត្រីជំនាញនៃមន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី និងមន្រ្តីសាខា កបប ខេត្តមណ្ឌលគិរី ក្រុមការងារបានចុះទៅពិនិត្យដល់ទីតាំងនូវស្ថានីយប្រេងឥន្ធនៈចំនួន២ទីតាំង។ សមាសភាពចូលរួម លោក លឹម ស្រេង ប្រធានមន្ទីរពាណិជ្ជកម្ម លោក ម៉ោញ ជី អនុប្រធានមន្ទីរ លោក ប៉ុល សាវតា អនុប្រធានសាខា លោក ណាល់ លីនណា ប្រធានការិយាល័យ។

ទីតាំងនូវស្ថានីយប្រេងឥន្ធនៈចំនួន២ទីតាំងរួមមាន៖ ទី១ ស្ថានីយប្រេងឥន្ទនៈតេលា (TELA) ដែលមានឈ្មោះ ហ៊ាន វណ្ណដា ជាអ្នកទទួលខុសត្រូវ។ ទី២ ដេប៉ូប្រេងឥន្ទនៈតេលា (TELA) ដែលមានឈ្មោះ ចូវ វណ្ណា ជាអ្នកទទួលខុសត្រូវ។

តាមការពិនិត្យរបស់មន្រ្តីជំនាញឃើញថា ស្ថានីយប្រេងឥន្ទនៈទាំង០២ទីតាំងខាងលើនេះ គឺបរិមាណប្រេងមានភាពអនុលោមតាមបទដ្ឋានព័ត៌មាន សម្រាប់អ្នកប្រើប្រាស់ និងពុំមានសារធាតុទឹកនៅក្នុងប្រេងសាំង ឬប្រេងម៉ាស៊ូតទេ។ មន្ត្រីជំនាញបានសម្រេចយកសំណាកគំរូប្រេងឥន្ទនៈ នូវប្រភេទប្រេងសាំងធម្មតា ប្រេងសាំងស៊ុបពែ និងប្រេងម៉ាស៊ូត ដើម្បីយកទៅធ្វើពិសោធន៍នៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ។

សូមជម្រាបថា ការចុះពិនិត្យស្ថានីយប្រេងឥន្ធនៈនេះគឺធ្វើឡើងដើម្បីធានា និងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់៕

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
456 នាក់
ម្សិលមិញ :
1040 នាក់
សប្តាហ៍នេះ :
8692 នាក់
ខែនេះ :
37117 នាក់
3 ខែនេះ :
93367 នាក់
សរុប :
1203976 នាក់