មណ្ឌលគិរី៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាខាពន្ធដារខេត្តមណ្ឌលគិរីថ្មី ដោយមានការចូលរួមពីសំណាក់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្ត រួមទាំងឯកឧត្តម លោកជំទាវ គណៈប្រតិភូ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប ដែលប្រព្រឹត្តទៅនៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ថា អគារថ្មី របស់សាខាពន្ធដារខេត្តមណ្ឌលគិរី ដែលត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាេពេលនេះ ត្រូវបានចាប់ផ្តើមសាងសង់នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ លើផ្ទៃដីទំហំ ១,៨៨៥ ម៉ែត្រក្រឡា និងមានផ្ទៃក្រឡាសាងសង់សរុបចំនួន ២ ០៣៥ ម៉ែត្រក្រឡា អគារថ្មីនេះ ត្រូវបានសាងសង់ឡើងក្រោមរចនាបទតែមួយដូចគ្នាទៅនឹងសាខាពន្ធដារខេត្តកែប។ អគារនេះ មានកម្ពស់ ២៨ ម៉ែត្រ ស្មើនឹង ៥ជាន់ ដោយគិតរួមទាំងចំណតរថយន្តនៅជាន់ផ្ទាល់ដី ហើយជាន់នីមួយៗ មានផ្ទៃក្រឡាស្មើៗគ្នា ក្នុងនោះ៖ ផ្ទៃបាតអគារ មានទំហំ ៤៨១ ម៉ែត្រក្រឡា។ ឯកឧត្តម គង់ វិបុល បន្ថែមថា អគារថ្មីនេះ ក៏ត្រូវបានបំពាក់ដោយប្រព័ន្ធសំខាន់ៗ ដូចជា ៖ ប្រព័ន្ធម៉ាស៊ីន ត្រជាក់, និងប្រព័ន្ធជណ្តើរយន្ត ប្រកបដោយផាសុកភាព និងសុវត្ថិភាព ព្រមទាំងមានប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មាន សម្រាប់គ្រប់គ្រង និងការពារសុវត្ថិភាព។ ដើម្បីធានានូវនិរន្តរភាពនៃការបំពេញការងារ និងការផ្តល់សេវាជូនអ្នកជាប់ពន្ធ ចៀសវាងការ អាក់ខានជាយថាហេតុ ដោយសារការដាច់ចរន្តអគ្គិសនី អគារថ្មីនេះ ក៏មានបំពាក់នូវ ម៉ាស៊ីនភ្លើង ដែលមានកម្លាំង ១៥០ KVA។ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ ណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃសាខាពន្ធដារខេត្តមណ្ឌលគិរី ត្រូវយកចិត្តទុកដាក់ថែរក្សានូវសមិទ្ធផលនេះ ឱ្យបានស្ថិតស្ថេរបានយូរអង្វែង ដោយសារការថែទាំជាប្រចាំ និងការប្រើប្រាស់ដោយត្រឹមត្រូវនិងយកចិត្តទុកដាក់ដោយមន្ត្រីពន្ធដារ គឺជាកត្តាសំខាន់បំផុតដើម្បីឱ្យសមិទ្ធផលនេះស្ថិតនៅបានគង់វង្ស។ នទ្ទឹមនឹងនេះ មន្ត្រីរាជការពន្ធដារទាំងអស់ នឹងបន្តអនុវត្តនូវអភិក្រមការងារទាំង ៤ រួមមាន៖ ទី១. អនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ទី២. អនុវត្តការងារជាក្រុម ទី៣. អនុវត្តការងារដោយប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និងគោលការណ៍ប្រសិទ្ធភាពថវិកា ទី៤. មិនត្រូវមើលរំលងកំហុសខ្លួនឯង។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានស្នើដល់រដ្ឋបាលខេត្តមណ្ឌលគិរី សូមជួយសហការក្នុងការប្រមូលទិន្នន័យពាក់ព័ន្ធនឹងការប្រមូលចំណូលពន្ធក្នុងខេត្ត ជាពិសេស ទិន្នន័យអចលទ្រព្យ ដើម្បីជាមូលដ្ឋានក្នុងការប្រមូលចំណូលពន្ធពាក់ព័ន្ធនឹងអចលនទ្រព្យ ដែល ជាចំណូលពន្ធដារមានសក្តានុពលក្នុងខេត្ត និងជាគុណប្រយោជន៍ថ្នាក់ក្រោមជាតិ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា