ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្តេចតេជោកំពុងពិចារណារៀបចំកន្លែងស្នាក់នៅសម្រាប់សិស្សនិស្សិតជាស្ត្រី ក្រីក្រ និងនិស្សិតបរទេស
Thu,26 January 2023 (Time 03:50 PM)
ដោយ ៖ (ចំនួនអ្នកអាន: 379នាក់)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងពិចារណារៀបចំឱ្យកន្លែងស្នាក់នៅក្នុងសាលា (អន្ទេសវាសិកដ្ឋាន) សម្រាប់សិស្សនិស្សិតជាស្ត្រី សិស្សនិស្សិតក្រីក្រ និងនិស្សិតបរទេសដែលមកសិក្សានៅកម្ពុជា ព្រមទាំងលើកទឹកចិត្តឱ្យបណ្ដាសាកលវិទ្យាល័យនានារៀបចំឱ្យមានអន្ទេសវាសិកដ្ឋាននេះផងដែរ។

ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៃសាកលវិទ្យាល័យវេស្ទើនជាង៣ពាន់នាក់ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្តេចកំពុងពិចារណាកសាងអន្តេវាសិកដ្ឋានសម្រាប់និស្សិតជានារីដែលស្ថិតនៅរាជធានីភ្នំពេញ និងទៅតាមបណ្ដាខេត្ត ដើម្បីអាចស្នាក់នៅនិងរៀនសូត្រ ជាពិសេសនិស្សិតជាស្រ្តី។ សម្តេចមានប្រសាសន៍ថា៖ «ខ្ញុំកំពុងតែពិនិត្យដើម្បីអាចនឹងកសាងអន្តេវាសិកនៅទីកន្លែងណាមួយបន្ថែមលើអន្តេវាសិកដែលមានសព្វថ្ងៃនេះ ប្រហែលជាយើងនឹងចាប់ឈានយករៀបចំអន្តេវាសិកសម្រាប់និស្សិតជាស្រ្តី និងនិស្សិតក្រីក្រ»។

សម្តេចតេជោបញ្ចាក់ថា ការវិនិយោគនេះនឹងទទួលផលត្រឡប់មកវិញបានលើសច្រើន ហើយនេះជាអ្វីដែលរដ្ឋាភិបាលបានផ្តល់ការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគឺដូចគ្នានឹងមាតាបិតាផ្ដល់ចំពោះកូនរបស់ខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
304 នាក់
ម្សិលមិញ :
642 នាក់
សប្តាហ៍នេះ :
8003 នាក់
ខែនេះ :
32472 នាក់
3 ខែនេះ :
120940 នាក់
សរុប :
1358198 នាក់