ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តណែនាំដល់អាជ្ញាធរក្រុងសែនមនោរម្យ ត្រូវយកចិត្តទុកដាក់រៀបចំសោភណ្ឌភាព សណ្តាប់ធ្នាប់ អនាម័យឲ្យបានល្អប្រសើរ ស្របតាមការវិវត្តរីកចម្រើនរបស់ប្រទេសជាតិ
Thu,26 January 2023 (Time 03:51 PM)
ដោយ ៖ (ចំនួនអ្នកអាន: 181នាក់)

ខេត្តមណ្ឌលគិរី៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងអភិបាលរងក្រុងសែនមនោរម្យ និងនាយករដ្ឋបាលក្រុងសែនមនោរម្យ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី លោក អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង មន្រ្តីរាជការនៃរដ្ឋបាលក្រុង ចៅសង្កាត់ និងអាជីវករជាច្រើនរូប ដែលប្រព្រឹត្តទៅនៅបរិវេណសាលាក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានស្នើដល់អភិបាលរងក្រុង និងនាយករដ្ឋបាលក្រុងសែនមនោរម្យ ដែលត្រូវបានផ្ទេរមុខតំណែងថ្មីនេះ ត្រូវបន្តសហការ និងដឹកនាំការងារក្នុងការចូលរួម អនុវត្តការងាររួម ជាមួយក្រុមប្រឹក្សាគណៈអភិបាលក្រុងសែនមនោរម្យ មន្រ្តីរាជការ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រួមមាន៖ ទី១ ត្រូវបន្តរួមគ្នាថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ ស្ថេរភាពសង្គម ឲ្យបានល្អប្រសើរ។ ទី២ បន្តខិតខំលើកកម្ពស់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅទូទាំងក្រុងសែនមនោរម្យ ដោយជំរុញការផ្សព្វផ្សាយនូវលក្ខណៈសម្បត្តិទាំង០៩ នៃគោលនយោបាយ ភូមិ ឃុំមាន សុវត្ថិភាព។ ទី៣ ត្រូវចូលរួមអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាប បទល្មើសគ្រប់ប្រភេទ ទី៤ ត្រូវបន្តយកចិត្តទុកដាក់រៀបចំ សោភ័ណ្ឌភាព សណ្តាប់ធ្នាប់ អនាម័យ ស្របតាមការវិវត្តរីកចម្រើនរបស់ប្រទេសជាតិ។ ទី៥ ត្រូវបន្តជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ និងខិតខំលើកកម្ពសើជីវភាព រស់នៅរបស់ប្រជាជន ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋាន ព្រមទាំងខិតខំសម្របសម្រួល ដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន សំដៅរួមគ្នា ធានាឲ្យបាននូវប្រក្រតីភាព នៃការងារគ្រប់ វិស័យទូទាំងក្រុងសែនមនោរម្យ ទី៦ បន្តជំរុញអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ឲ្យមានវឌ្ឍនភាពតាមផែនការកំណត់។ ទី៧ គណៈអភិបាល ក្រុង-ស្រុក ត្រូវលើកកម្ពស់ជាប្រចាំនូវរបៀបរបបបំពេញការងារ និងការបែងចែកភារកិច្ច ដែលបានកំណត់ ព្រមទាំងខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងអោយបានល្អប្រសើរ។

លោក មាស ចន្នី អភិបាលរងក្រុងសែនមនោរម្យ ដែលទើបបានទទួលការតែងតាំងមុខតំណែងថ្មី បានឡើងធ្វើការប្តេជ្ញាចិត្ត រួមមាន៖ ១-គោរពនិងប្រតិបត្តិដោយភក្តីភាព ចំពោះព្រះមហាក្សត្រ រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋ។ ២-គោរពប្រតិបត្តិ យ៉ាងខ្ជាប់ខ្ជួន និងប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ តាមរដ្ឋធម្មនុញ្ញច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋាន គតិយុត្តនានា ជាធរមាន។ ៣- ខិតខំជំរុញ និងអនុវត្តន៍ជាអ្នកបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឳ្យបានល្អប្រសើរ។ ៤- ពង្រឹងធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីលើកកម្ពស់ការទំនាក់ទំនងល្អ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាមួយអ្នកពាក់ព័ន្ធទាំងអស់ អនុវត្តឱ្យបាននូវស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព។ ៦- ពង្រឹង ឆន្ទៈ ស្មារតី ទទួលខុសត្រូវ និងការអនុវត្តយ៉ាងសកម្ម នូវតួនាទី ភារកិច្ច ដែលច្បាប់បានកំណត់។ និងទី៧-គោរពអនុវត្តន៍ តាមបទបញ្ជា អនុសាសន៍ និងមាគារដឹកនាំល្អៗ ដែលប្រកបដោយប្រសិទ្ធភាពរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។

សូមបញ្ជាក់ថា នៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងអភិបាលរងក្រុងសែនមនោរម្យ លោក មាស ចន្នី និងលោក សេន ប៉េងសែ ជាអភិបាលរងក្រុងសែនមនោរម្យ និងលោក យិន ចាន់ថន ជានាយករដ្ឋបាលសាលាក្រុងសែនមនោរម្យ៕

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងសាខាកាកបាទក្រហមកម្ពុជាខេត្តនាំយកសម្ភារ និងថវិកា ចូលរួមរំលែកទុក្ខគ្រួសារសព៤នាក់ ដែលបានស្លាប់ និងរបួស២នាក់ ដោយសារផ្ទុះគ្រាប់មិនទាន់ផ្ទុះ នៅភូមិស្រែអ៊ី ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-ចិន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយរបស់ចិន សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំណាក់កាលទី២ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អញ្ជើញមាតុភូមិនិវត្តន៍ ដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្ម ដោយជោគជ័យ នៅបាងកក ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា និងគណ:កម្មការ ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍ឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាប្តេជ្ញាអនុវត្តកាតព្វកិច្ច «ការហាមការប្រើប្រាស់ ការរក្សាទុកការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងបំផ្លាញគ្រាប់មីន» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26 នាក់
ម្សិលមិញ :
290 នាក់
សប្តាហ៍នេះ :
4882 នាក់
ខែនេះ :
32142 នាក់
3 ខែនេះ :
69638 នាក់
សរុប :
753414 នាក់