ថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០២៣
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ថៃ​បញ្ជាក់ថា ​ពួកគេ​នឹងចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​
Thu,26 January 2023 (Time 03:56 PM)
ដោយ ៖ (ចំនួនអ្នកអាន: 69នាក់)

ភ្នំពេញ ៖ ម្ចាស់ផ្ទះ​កម្ពុជា​, ឡាវ​, ម៉ាឡេស៊ី​, មី​យ៉ាន់​ម៉ា​,​ឥណ្ឌូណេស៊ី​, ហ្វីលីពីន​, វៀតណាម និង ថៃ​បាន​គាំទ្រ និង​អនុម័ត​ជា​ឯកច្ឆ័ន្ទ​ប្រើ​ឈ្មោះ​«​គុន​ខ្មែរ​» ដោយ​មិនមាន​ការកែប្រែ​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

អនុម័ត​ជា​ឯកច្ឆ័ន្ទ​ប្រើ​ឈ្មោះ​«​គុន​ខ្មែរ​» បានធ្វើ​ឡើង នៅ​កិច្ចប្រជុំ​ពិសេស​ថ្នាក់ដឹកនាំ​កីឡា​គុន​ខ្មែរ​អន្តរជាតិ នៅ​សណ្ឋាគារ​ហ្គា​ឌិន​ស៊ី​ធី រាជធានី​ភ្នំពេញ ដែលមាន ៨​ប្រទេស​ចូលរួម​មាន​៖ ម្ចាស់ផ្ទះ​កម្ពុជា​, ឡាវ​, ម៉ាឡេស៊ី​, មី​យ៉ាន់​ម៉ា​,​ឥណ្ឌូណេស៊ី​, ហ្វីលីពីន​, វៀតណាម និងថៃ​។​

​ក្នុងនោះ​ផងដែរ ភាគី​ថៃ ក៏បាន​បញ្ជាក់ថា​ពួកគេ​នឹងចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ដែល​ប្រទេស​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ក្រោម​ហេតុផល​មួយ​ថា​គឺ​ពួកគេ​ជា​អ្នក​ស្រលាញ់​ក្បាច់គុន​ទាំងអស់​នៅលើ​ពិភពលោក​នេះ​។

សូមជម្រាបថា កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នឹងប្រព្រឹត្ដទៅ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា ចាប់ផ្ដើមការប្រកួតពីថ្ងៃទី៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោអំពាវនាវ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈអាកាសធាតុមានការប្រែប្រួលធ្ងន់ធ្ងរ ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា ឈ្នះ​មេដាយ​ច្រើនជាងគេ​ក្នុងការ​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​អាស៊ាន លើក​ទី​៦ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោជំរុញឲ្យមានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈឱ្យបានច្រើន និងសំបូរបែប ដើម្បីបំពេញតម្រូវការវិនិយោគិននៅកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រ ផ្ញើព្រះរាជសារសម្រាប់ការបើកសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តក្រចេះដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំបេីកវេទិកាសម្ពោធការដ្ឋានសាងសង់កំណាត់ ផ្លូវជាតិ លេខ៧៣ (ត្បូងឃ្មុំ- ក្រចេះ) ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
115 នាក់
ម្សិលមិញ :
923 នាក់
សប្តាហ៍នេះ :
5754 នាក់
ខែនេះ :
22232 នាក់
3 ខែនេះ :
74643 នាក់
សរុប :
457528 នាក់