ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ ស៊ីហ្គេម ២០២៣ នៅសល់តែ ៩៩ថ្ងៃទៀតទេ។ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ការប្រកួត កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមជាទី១២ (12th ASEAN Para Games)។ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោថ្លែងថា សម្ដេចនឹងបន្តរំលឹករាប់ថយក្រោយជាបន្តបន្ទាប់នៅពេលសម្ដេចថ្លែងនៅក្នុងវេទិកាសាធារណៈ។ សម្ដេចថា៖ «ថ្ងៃនេះ៩៩ ថ្ងៃស្អែកពេលខ្ញុំជួបជាមួយនឹងគ្រិស្ដសាសនិក ខ្ញុំនឹងថ្លែងរាប់ថយក្រោយបន្តទៀត»។ការរាប់ថយក្រោយ ១០០ថ្ងៃកាលពីម្សិលមិញក៏មានការជួបជុំប្រតិភូកីឡាកម្ពុជា និងប្រតិភូកីឡាបរទេសមួយចំនួនដែលមកកម្ពុជា ហើយក៏មានការសម្ដែងនៅសិល្បៈនិងផ្ទាំងទស្សនីយភាពជាច្រើនដល់ទាក់ទាញដើម្បីបង្ហាញពីសក្ករានុពលនៃប្រទេសកម្ពុជាក៏ដូចជាកីឡារបស់កម្ពុជាផងដែរ។សូមជម្រាបថា កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នឹងប្រព្រឹត្ដទៅ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា ចាប់ផ្ដើមការប្រកួតពីថ្ងៃទី៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
វីដែអូ
ចំនួនអ្នកទស្សនា