កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ គីម ប៊ុនចាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី ប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ្រ ចន្នមុន្នី បានប្រគល់ជូនដល់អង្គភាព តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដើម្បីផ្ដល់ធ្វើកិច្ចការមនុស្សធម៌ ។ក្នុងការអញ្ជើញមកដល់របស់គណៈអធិបតី ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនចាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជើញសំណេះសំណាលជាមួយនិង នាយទាហាន និងពុលទាហាន ព្រមទាំងបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំ ណាក់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ្រ ចន្នមុន្នី និងបានផ្ដាំផ្ញើបន្ថែមនៃការខិតខំប្រឹងប្រែងដើម្បីជាតិមាតុភូមិរបស់យើង ដែលប្រទេសកម្ពុជារបស់យើងមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសុខសន្តិភាពដូចសព្វថ្ងៃនេះ អ្វីដែលយើងត្រូវបន្តនោះគឺយើងត្រូវតែថែរក្សា នៅសន្តិភាពមួយនេះ ព្រមទាំងជួយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងនាមយើងជាកងទ័ព ។ក្នុងពិធីប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ្រ ចន្នមុន្នី ឯកឧត្តមមេ បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក៏បានរាយ ការណ៍បូកសរុប នូវអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានផ្ដល់ជូនមកទីបញ្ជាការតំបន់ប្រតិការសឹករងកំពង់ឆ្នាំង ដើម្បីកិច្ចការងារមនុស្សធម៌ ជូនប្រជាពលរដ្ឋ រងគ្រោះ ដោយគ្រោះមហន្តរាយនានា និងសម្រាប់ឧបត្ថម្ភជូនអតីតយុវជន គ្រួសារពលីមរណៈ ជនពិការគ្រួសារកងទ័ព ដែលបានឧបត្ថម្ភចាប់ពីឆ្នាំ២០២១ មកដល់បំណាច់ឆ្នាំ២០២៣នេះ ១ អង្ករចំនួន៤៨ តោន .២ មីចំនួន១៣៥០ កេស .៣ ត្រីខ ចំនួន១០០កេស .៤ ទឹកត្រីចំនួន៩០០យួរ .៥ទឹកស៊ីអ៊ីវចំនួន៩០០យួរ .៦ ស៊ីម៉ង់ត៌ចំនួន៨០តោន .៧ ស័ង្កសី ចំនួន៩០០០សន្លិក .៨ ថវិកាចំនួន៧១,០០០,០០០ (ចិតសិបមួយលាន)រៀល ។ហើយក្នុងថ្ងៃនេះដែរឯកឧត្តមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក៏បានបញ្ជាក់ប្រាប់នូវរបាយការណ៍ចុងក្រោយដែលជាអំណោយរបស់សម្ដេចសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្នមុន្នី ដែលទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង យើងទទួលបាន ១អង្ករចំនួន១០តោន .២ទឹកត្រីចំនួន ៤០០ យួរ .៣ ទឹកស៊ីអ៊ីវចំនួន៤០០យួរ .៤ មី ចំនួន៤០០កេស .៥ ត្រីខចំនួន៤០ កេស .៦៥សុីម៉ង់ចំនួន២០តោត .៧ ស័ង្កសី ចំនួន២,០០០ សន្លិក .៨ ប្រេងសាំងចំនួន៣,០០០លីត្រ .៩ ប្រេងម៉ាស៊ូតចំនួន៣,០០០លីត្រ ។ឯកឧត្តមអ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ ឆ្នាំង បានបញ្ជាក់បន្ថែមអំពីការចំណាយទៅលើគោលដៅនៃអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ នៅកិច្ចការងារមនុស្សធម៌នេះ ១ ស៊ីម៉ង់ចំនួន៦០ តោន ២ ស័ង្កសីចំនួន ៧០០០ សន្លិក ៣ អង្ករ ចំនួន៣៨ តោន ៤ មី ចំនួន ៩៥០ កេស ៥ ត្រីខ ចំនួន ៦០កេស ៦ទឹកត្រី ៥០០ យួរ ៧ ទឹកស៊ីអ៊ីវ ៥០០ យួរ ដើម្បីជួយឧបត្ថម្ភទៅដល់ប្រជាពលរដ្ឋដែលជួបការលំបាក ចំនួន៥៤១ គ្រួសារ និងគ្រួសាររងគ្រោះដោយមហន្តរាយនានាចំនួន២១៧ គ្រួសារសរុបចំនួន៧៥៨គ្រួសារ ចំណែកគ្រួសារអតីតយុវជននិងគ្រួសារពលីមរណៈចំនួន៣៧៩គ្រួសារ និងគ្រួសារមានពិការភាព ចំនួន៩៦ គ្រួសារ រួមមានគ្រួសារជួបការលំបាកចំនួន ២៩៦ គ្រួសារ និងជួបគ្រោះមហន្តរាយ៨៣ គ្រួសារ គ្រួសារកងទ័ពចំនួន ៨២ គ្រួសារ រួមមានលំបាកចំនួន៦៧គ្រួសារ និងជួបគ្រោះមហន្តរាយចំនួន ១០១៥ គ្រួសារ ។ឯកឧត្តមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងមេបញ្ជាការរង នាយទាហាន និងពុលទាហាន នៃតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សូមថ្លែងអំណរគុណចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ្រចន្នមុន្នី នូវការឧបត្ថម្ភអំណោយដើម្បីកិច្ចការងារមនុស្សធម៌របស់តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ឯកឧត្តមមេបញ្ជាការ ជួសមុខនាយទាហាននិងពុលទាហានទាំងអស់នៃទីបញ្ជាការរបស់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សូមគោរពថ្លែងអំណរគុណនិងជូនពរចំពោះសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បុត្រា បុត្រី របស់សម្ដេច សូមជួបតែសេចក្តីសុខគ្រប់ប្រការ និងព្រមទាំងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា