ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្តេចតេជោបញ្ជាឲ្យក្រសួងកសិកម្ម និងអាជ្ញាធរខេត្ត ពិនិត្យមើលឡើងវិញដើម្បីការពារជីវិតផ្សោតទឹកសាប
Mon,02 January 2023 (Time 09:48 AM)
ដោយ ៖ (ចំនួនអ្នកអាន: 158នាក់)

ខេត្តក្រចេះ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាដល់ក្រសួងកសិកម្ម និងអាជ្ញាធរខេត្តក្រចេះ ស្ទឹងត្រែង រៀបចំធ្វើយ៉ាងណាការពារជីវិតសត្វផ្សោតទឹកសាបពីការគំរាមកំហែង បន្ទាប់ពីឃើញមានសត្វផ្សោតស្លាប់ជាបន្តបន្ទាប់ដោយសារសកម្មភាពរបស់មនុស្ស។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យរៀបចំតំបន់ស្នូលអចិន្ត្រៃយ៍ និងតំបន់ស្នូលមិនអចិន្ត្រៃយ៍ ដោយបោះពោង ដាក់យុថ្កា កំណត់ទីតាំងការពារមិនឱ្យប្រជាជនចូលទៅនេសាទដើម្បីការពារជីវិតសត្វផ្សោតពីការគំរាមកំហែង។ សម្ដេចតេជោថា៖ «ត្រូវតែមានការរៀបរយឱ្យបានល្អ។ ក្រសួងកសិកម្មត្រូវយកចិត្តទុកដាក់រៀបចំធ្វើយ៉ាងមិច អ្នកដែលនៅផ្ទាល់គឺអាជ្ញាធរ ត្រូវធានាសត្វផ្សោតមិនត្រូវបានជាប់មង ឬការរំខានដល់វារកស៊ី»។ ទន្ទឹមនោះ សម្ដេចបានស្នើដល់ពលរដ្ឋត្រូវចូលរួមការពារ និងមិនចូលទៅនេសាទតំបន់ការពារនេះនោះទេ។

គួរឱ្យដឹងដែរថា ត្រឹមតែរយៈពេលមួយសប្ដាហ៍ប៉ុណ្ណោះ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែធ្នូ សត្វផ្សោតដល់ទៅ ៣ក្បាលបានស្លាប់ ដោយក្នុងនោះសាកសពសត្វផ្សោតឈ្មោលពេញវ័យមួយក្បាល ត្រូវបានគេប្រទះឃើញអណ្តែតតាមទឹកទន្លេ ក្បែរអន្លង់កោះដំបង ត្រង់ទីតាំងព្រំប្រទល់រវាងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៨ធ្នូ និង២ក្បាលទៀតប្រទះឃើញស្លាប់អណ្ដែតតាមទឹកនៅក្នុងខេត្តក្រចេះ ដោយសារតែជាប់មងនេសាទ និងសន្ទូចរនង ដែលសត្វផ្សោតទាំង៣ក្បាលដែលស្លាប់នោះ សុទ្ធតែជាផ្សោតដែលកំពុងពេញវ័យបន្តពូជ។

ការស្លាប់ជាបន្តបន្ទាប់ធ្វើឱ្យមានការអំពាវនាវដើម្បីការពារសត្វដែលជិតផុតពូជប្រភេទនេះ ខណៈ៣ឆ្នាំចុងក្រោយនេះ មានសត្វផ្សោតសរុបចំនួន ២៩ក្បាលបានស្លាប់ ខណៈឆ្នាំ២០២២ សត្វផ្សោតសរុបចំនួន ១១ក្បាលបានស្លាប់បាត់បង់ជីវិត៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
491 នាក់
ម្សិលមិញ :
787 នាក់
សប្តាហ៍នេះ :
6263 នាក់
ខែនេះ :
32513 នាក់
3 ខែនេះ :
69408 នាក់
សរុប :
759651 នាក់