ខេត្តក្រចេះ ៖ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសស្វាគមន៍អ្នកទេសចរណ៍ជនជាតិចិនមកកម្ពុជាឡើងវិញបន្ទាប់ពីប្រទេសនេះបើកព្រំដែនវិញ ដោយសម្ដេចសង្ឃឹមថានឹងជួយឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាងើបឡើងកាន់តែខ្លាំង។សម្ដេចតេជោ ហ៊ុន សែន បានប្រកាស «អញ្ជើញប្រជាជនចិនមកកម្ពុជា» ដោយថានឹងផ្ដល់ប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា។ សម្ដេចតេជោថា៖ «អ្នក (ប្រទេសផ្សេង) តឹងតែងជាងមួយចិនក៏តឹងតែងចុះ តែកម្ពុជាស្វាគមន៍ ព្រោះវាផ្ដល់ឱ្យមានអត្ថប្រយោជន៍ដល់កម្ពុជា។ បើទេសចរណ៍ចិនបើកជើងយន្តហោះរាប់សិបជើងក្នុងមួយថ្ងៃ និងធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជា និងរើជាមួយនឹងកសិកម្ម ឧស្សាហកម្ម»។សូមជម្រាបថា ក្នុងឆ្នាំ២០១៩ មុនមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ កម្ពុជាបានទទួលអ្នកទេសចរណ៍សរុបជាង ៦លាននាក់ ភាគច្រើនគឺអ្នកទេសចរជនជាតិចិន៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា