ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ផ្លូវលំ១ខ្សែ ប្រវែង១០គីឡូម៉ែត្រ នៅឃុំចំនួន០២ក្នុងស្រុកពេជ្រាដា ត្រូវបានសម្ភោធបើកការដ្ឋានជួសជុល ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ពលរដ្ឋ
Tue,03 January 2023 (Time 08:34 AM)
ដោយ ៖ (ចំនួនអ្នកអាន: 262នាក់)

ខេត្តមណ្ឌលគិរី៖ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការដឹកកសិផលនានា ទៅកាន់ទីផ្សារ មានលក្ខណៈល្អប្រសើរ នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីសម្ភោធ បើកការដ្ឋានជួសជុលផ្លូវលំ ១ខ្សែ ប្រវែង ១០គីឡូម៉ែត្រ ទទឹង ១០ម៉ែត្រ តភ្ជាប់ពីឃុំស្រែអំពូម ទៅឃុំក្រង់តេះ ដោយមានការគាំទ្រដោយក្រុមហ៊ុន រ័ត្នគិរី ឯ.ក។ ក្នុងពិធីនោះដែរ ដោយមានការអញ្ជើញជាអធិបតីពីសំណាក់លោក ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី លោក កែវ ប៊ុនថន សមាជិកក្រុមប្រឹក្សាខេត្ត រួមទាំងមន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងពីរឃុំ ដែលប្រព្រឹត្តទៅនៅភូមិពូក្រេង ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

លោក ស៊ន សារុន អភិបាលរងខេត្ត មានប្រសាសន៍ថា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំទាំងពីរ រដ្ឋបាលខេត្តមណ្ឌលគិរី តាមរយៈសំណើរបស់រដ្ឋបាលស្រុកពេជ្រាដា និងមានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនរ័ត្នគិរី ឯ.ក ដែលបានជួយជាថវិកា ក្នុងការជួយជុសផ្លូវលំ ១ខ្សែនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកអភិបាលរងខេត្ត បន្តថា កន្លងមក ផ្លូវលំ ១ខ្សែនេះ បានរងការខូចខាតជាបន្តបន្ទាប់ដោយសារតែបញ្ហាអាកាសធាតុ ការធ្វើដំណើរទៅមករបស់អ្នកភូមិ តែងជួបការលំបាកជាប្រចាំ ជាពិសេស នៅពេលមានភ្លៀងធ្លាក់ម្ដងៗ មិនថារថយន្ត ម៉ូតូជាដើម គឺមិនអាចធ្វើដំណើរបានទេ ហើយថែមទាំងបានប៉ះពាល់ដល់ការដឹកដំណាំរបស់ប្រជាពលរដ្ឋ ការធ្វើដំណើរទៅសាលារៀនរបស់សិស្ស ពិបាកក្នុងការបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យជាដើម។ លោកបញ្ជាក់ថា ការចូលរួមរបស់វិស័យឯកជន ក្នុងការចំណាយថវិកា សម្រាប់ជួយជួសជុលផ្លូវលំ ១ខ្សែនេះ គឺពិតជាតបតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងល្អប្រសើរ។

លោកបន្ថែមថា នៅពេលដែលមានប្រព័ន្ធគមនាគមន៍ផ្លូវថ្នល់ល្អស្អាត បានជួយដល់ជីវភាពរបស់អ្នកភូមិកាន់តែរីកចំរើន ដោយសារតែផលិតផលកសិកម្មនានា ត្រូវបានឈ្មួញចូលទិញដល់ទីតាំងផ្ទាល់ ហើយទទួលបានតម្លៃខ្ពស់ក្នុងទីផ្សារ។

លោក អភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើដល់ក្រុមការងារជួសជុលផ្លូវ ត្រូវយកចិត្តទុកដាក់ ក្នុងការស្ថាបនាផ្លូវ ឲ្យមានគុណភាពខ្ពស់ប្រើប្រាស់បានយូរឆ្នាំ ហើយចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានស្របតាមដងផ្លូវនេះ ត្រូវចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស ក្នុងការជួយសម្រួលដល់ការស្ថាបនាផ្លូវលំនេះ ឲ្យទទួលបានជោគជ័យ។

សូមបញ្ជាក់ថា នៅក្នុងពិធីសម្ភោធ បើកការដ្ឋានជួសជុលផ្លូវលំ ១ខ្សែនេះ ក៏មានការផ្តល់ជាគ្រឿងឧភោគបរិភោគមួយចំនួន ជូនដល់ប្រជាពលរដ្ឋរស់នៅឃុំចំនួន ០២ក្នុងស្រុកពេជ្រាដា ជិត២០០គ្រួសារផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
226 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
8748 នាក់
ខែនេះ :
29104 នាក់
3 ខែនេះ :
92907 នាក់
សរុប :
964200 នាក់