ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ក្រសួងមហាផ្ទៃ៖ បទល្មើសបច្ចេកវិទ្យាធំៗចំនួន៥ បានកើតឡើងប្រចាំឆ្នាំ២០២២
Thu,05 January 2023 (Time 07:36 AM)
ដោយ ៖ (ចំនួនអ្នកអាន: 289នាក់)

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបង្ហាញថា ទន្ទឹមនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថលនោះ ជនខិលខូច ឬឧក្រិដ្ឋជន បានទាញយកបច្ចេកវិទ្យាជាមធ្យោបាយ ក្នុងប្រព្រឹត្តិអំពើល្មើស ក្នុងនោះមានការវាយប្រហារតាមបណ្តាញអ៊ីនធឺណិត អំពើឆបោកប្រាក់ អំពើលួចយកនូវទិន្នន័យ អំពើក្លែងអត្តសញ្ញាណ និងអំពើស៊ើបការសម្ងាត់ផ្សេងៗ ហើយកាល ពីឆ្នាំ២០២២ មានបទល្មើសបច្ចេកវិទ្យាធំៗចំនួន៥ បានកើតឡើងជាញឹកញាប់ ។

នាយកដ្ឋានព័ត៌មានវិទ្យា បានឲ្យដឹងថា សម្រាប់បទល្មើសបច្ចេកវិទ្យាធំៗទាំង៥ ប្រចាំ ឆ្នាំ២០២២ មានដូចជា ទី១. ការដាក់ធ្នាក់លួចយក នូវព័ត៌មាន (Phishing Attack)៖ ឧក្រិដ្ឋជន ប្រើប្រាស់កម្មវិធីបណ្តាញសង្គម ឬអ៊ីម៉ែល ក្នុងការបញ្ឆោតជនរងគ្រោះ ចូលទៅកាន់គេហទំព័រ ក្លែងបន្លំ និងលួចយកនូវព័ត៌មាន, ទី២. ការខលទូរសព្ទបញ្ឆោត លួចព័ត៌មាន (Vishing Attack) ឧក្រិដ្ឋជនធ្វើការខលចូលទូរសព្ទ​របស់​ជនរងគ្រោះ និងបានប្រើប្រាស់បច្ចេកទេស វិស្វកម្ម បណ្តាញសង្គម (Social Engineering) ដើម្បីឆោបោកជនរងគ្រោះលួចយកនូវព័ត៌មាន ។

ប្រភពបានបន្តថា ទី៣. ការវាយប្រហារផ្អាកដំណើរការប្រព័ន្ធ (Distributed Denial of Service Attacks) ឧក្រិដ្ឋជនប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា ដែលឆ្លងនូវមេរោគ និងបញ្ជា ឧបករណ៍ទាំងនោះ ដើម្បីចូលរួមប្រតិបត្តិការវាយប្រហារផ្អាកដំណើរការប្រព័ន្ធ, ទី៤. ការលួច អត្តសញ្ញាណ (Identity Theft) ឧក្រិដ្ឋជនលួចយកនូវអត្តសញ្ញាណជនរងគ្រោះ ពីកម្មវិធី បណ្តាញទំនាក់ទំនងសង្គម ការជ្រៀតចូលប្រព័ន្ធ ឬឧបករណ៍ប្រើប្រាស់របស់ជនរងគ្រោះ បន្ទាប់មកយកអត្តសញ្ញាណទាំងនោះទៅប្រើប្រាស់ ឬលក់ ឬចែកចាយលើទីផ្សារងងឹត និង ទី៥. មេរោគជម្រិតទារប្រាក់ (Ransomware Attacks)៖ ឧក្រិដ្ឋជនប្រើប្រាស់បច្ចេកទេស Phishing ឬជាការបង្កត់មេរោគក្នុងឯកសារ (File) ដែលបានបង្ហោះចែកចាយលើបណ្តាញ អ៊ីនធឺណិត ដូចជាឯកសារកម្មវិធី ឬឯកសារវីដេអូ ជាដើម ។

ជាមួយនេះ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់ប្រជា ពលរដ្ឋ មេត្តាស្វែងយល់អំពីបច្ចេកវិទ្យា​ដែលខ្លួនកំពុង​ប្រើប្រាស់ តួយ៉ាងកម្មវិធីបណ្តាញសង្គម (Facebook, Telegram, Instagram, Messenger, WhatsApp) ឧបករណ៍បច្ចេកវិទ្យា កុំព្យូទ័រ ទូរសព្ទ ទូរទស្សន៍ កាម៉េរ៉ាសុវត្ថិភាព។ល។ និងធ្វើការកំណត់នូវសុវត្ថិភាព (Security Settings) បន្ថែម។

យោងរបាយការណ៍របស់ ភ្នាក់ងារសន្តិសុខសាយប័រ និងហេដ្ឋារចនាសម្ព័ន្ធអាមេរិក (The US Cybersecurity and Infrastructure Security Agency) ​បាន​រាយការណ៍ថា បទល្មើសបច្ចេកវិទ្យាបានកើនឡើង ៦២ភាគរយ នៅឆ្នាំ២០២២ ដោយបណ្តាបទល្មើសទាំង នោះកាន់​តែមានភាព​សាមញ្ញជាងមុន ដូចជាការជ្រៀតចូលប្រព័ន្ធ និងការឆបោក ដោយប្រើ ប្រាស់ បច្ចេកទេសធម្មតា ទៅលើគោលដៅ​នៃការវាយប្រហារ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
200 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
8722 នាក់
ខែនេះ :
29078 នាក់
3 ខែនេះ :
92881 នាក់
សរុប :
964174 នាក់