ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម ថង សាវុន អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០២២-២០២៣
Fri,06 January 2023 (Time 07:11 AM)
ដោយ ៖ (ចំនួនអ្នកអាន: 264នាក់)

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០២២ -២០២៣ ដោយមានការអញ្ជើញចូលរួមពីលោកស្រីអភិបាលរងខេត្ត លោក នាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុងសែនមនោរម្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យ ហ៊ុន សែនមណ្ឌលគិរី ។

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានសំដែងនូវសេចក្ដីសោមនស្សរីករាយនិងចូលរួមអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ នាពេលនេះ ។ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរនឹងវាតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំមន្ទីរអប់រំ លោកគ្រូអ្នកគ្រូក្នុងការបង្ហាត់បង្រៀនដល់សិស្សានុសិស្ស ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ ឯកឧត្តមបានបញ្ជាក់ថា ដោយប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វិស័យអប់រំត្រូវបានលើកកម្ពស់ សិស្សានុសិស្សបានចូលរៀននៅតាមបណ្ដាលសាលារៀនរដ្ឋ ឯកជនគ្រប់កម្រឹតទូទាំងប្រទេស ។

ជាមួយគ្នានេះ ឯកឧត្តមបានជំរុញ និងលើកទឹកចិត្តដល់សិស្សានុសិស្ស ឱ្យខិតខំប្រឹងប្រែងរៀនសូត្រស្ដាប់ការពន្យល់ណែនាំរបស់លោកគ្រូអ្នកគ្រូ និងចំណាយពេលវេលាឲ្យបានច្រើនក្នុងការអាន ដើម្បីពង្រឹងចំណេះដឹងបន្ថែមទៀត និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍ នឹងត្រូវធ្វើជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ សម្រាប់សង្គមជាតិ ។ ឯកឧត្តមអភិបាលខេត្តសង្ឃឹមនិងជឿជាក់ថា ក្រោយពេលបញ្ចប់ការសិក្សា សិស្សានុសិស្សនឹងយកចំណេះដឹង ជំនាញមកអភិវឌ្ឍន៍ខេត្តមណ្ឌលគិរីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ ទន្ទឹមនោះ ឯកឧត្តមក៏បានសំណូមពរដល់សិស្សានុសិស្ស ប្រជាពលរដ្ឋទាំងអស់ បន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសបន្ថែម រៀងរាល់៦ខែម្ដង ដើម្បីបង្កើនភាពស៉ាំក្នុងសហគមន៍ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ថង សាវុន បានអញ្ជើញប្រគល់ម៉ូតូចំនួន ៣ គ្រឿងដើម្បីលើកទឹកចិត្តដល់សិស្សប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាប់និទ្ទេស A ចំនួន ៣ នាក់ និងចែកបណ្ណសរសើរសម្ភារៈសិក្សាដល់សិស្សានុសិស្សដែលរងជាប់និទ្ទេសល្អផងដែរ ។

យោងតាមរបាយការណ៍របស់លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តមណ្ឌលគិរី សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ខេត្តមណ្ឌលគិរីមានសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន ៤៨៣ នាក់ ស្មើនឹងជាង ៩០ភាគរយ ក្នុងនោះសិស្សទទួលបាននិទ្ទេសAចំនួន៣នាក់ និទ្ទេស B ចំនួន២៨ នាក់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1025 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9547 នាក់
ខែនេះ :
29903 នាក់
3 ខែនេះ :
93706 នាក់
សរុប :
964999 នាក់