ខេត្តស្ទឹងត្រែង៖ ក្នុងពិធីប្រកាសតែងតាំងអភិបាលរងថ្មី២រូប នៃរដ្ឋបាលស្រុកថាឡាបរិវ៉ាត់ កាលពីរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម យឹម ផែន បានជំរុញដល់អភិបាលរងស្រុកទើបប្រកាសចូលកាន់មុខតំណែងថ្មី ត្រូវបន្តរួមគ្នាខិតខំក្នុងការដឹកនាំ និងគ្រប់គ្រងរដ្ឋបាលស្រុកឲ្យមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ។ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ជំរុញបន្ថែមទៀតថា អភិបាលរងស្រុកទាំង២រូប ដែលទើបតែងតាំងថ្មីត្រូវសហការព្រមទាំងធ្វើជាសេនាធិការដ៏ល្អ ដល់លោកអភិបាលស្រុក និងខិតខំបំពេញតួនាទី ភារកិច្ចឲ្យបានល្អ ដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ឲ្យទទួលបានជោគជ័យ។អភិបាលរងស្រុកថា ឡាបរិវ៉ាត់ទាំង២រូប ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី ក៏បានប្តេជ្ញាចិត្តថានឹងគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាគោរពច្បាប់ និងបទដ្ឋានគតិយុត្តនានា គោរព និងអនុត្តតាមកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល គោរពនិងអនុវត្តតាមបទដ្ឋានគតិយុទ្ធ និងសេចក្តីណែនាំរបស់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ខិតខំពង្រឹង និងបម្រើការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យបានល្អ ព្រមទាំងសហការយ៉ាងជិតស្និតជាមួយគ្រប់ស្ថាប័ន ការិយាល័យ អង្គភាព សង្គមស៊ីវិល រួមនិងអង្គការក្រៅរដ្ឋាភិបាលនានាដើម្បីឲ្យស្រុកថាឡាបរិវ៉ាត់កាន់តែមានការអភិវឌ្ឍន៍រីកចម្រើន ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា