ថ្ងៃអង្គារ៍ ទី២១ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋាភិបាលបន្ថែមរបបសន្តិសុខសង្គមប្រចាំខែសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន
Sat,18 February 2023 (Time 02:09 PM)
ដោយ ៖ (ចំនួនអ្នកអាន: 463នាក់)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន។

តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ក្នុងមាត្រា១ បានបញ្ជាក់ថា អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនដែលទទួលបានរបបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នចាប់ពី ៦៩០ ០០០រៀល នឹងត្រូវផ្តល់បន្ថែមឱ្យដល់ ៧៧០ ០០០រៀល។

អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនដែលទទួលបានរបបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នក្នុងចន្លោះចាប់ពី ៧៧០ ០០១ រៀល ដល់ត្រឹម១លានរៀល នឹងត្រូវផ្តល់ជូនបន្ថែមចំនួន ២ម៉ឺនរៀល ក្នុង ១ខែ។

អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនដែលទទួលបានរបបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នចាប់ពី ១ ០០០ ០០១រៀល ដល់ត្រឹម ១ ០១០ ០០០រៀលនឹងត្រូវបន្ថែមឱ្យដល់ត្រឹម ១ ០២០ ០០០រៀល ក្នុង១ខែ។

ចំពោះអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនដែលទទួលបានរបបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នចាប់ពី ១ ០១០ ០០១រៀលឡើងទៅ ត្រូវផ្ដល់ជូនបន្ថែមចំនួន ១ម៉ឺនរៀល ក្នុង១ខែ។

ក្នុងមាត្រា១ ដដែលនៃអនុក្រឹត្យបានបញ្ជាក់ថា អតីតមន្ត្រីរាជការស៊ីវិល និង អតីតយុទ្ធជន ដែលទទួលបានការបន្ថែមរបបសន្តិសុខសង្គមប្រចាំខែខាងលើ គឺពុំអាចទទួលបានកម្រិតផ្សេងទៀតឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
642 នាក់
ម្សិលមិញ :
737 នាក់
សប្តាហ៍នេះ :
4376 នាក់
ខែនេះ :
31715 នាក់
3 ខែនេះ :
122099 នាក់
សរុប :
1341204 នាក់