ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ភ្លើងព្រះអគ្គិជ័យដែលយកបានពីមុខប្រាសាទអង្គរនឹងត្រូវដាក់ក្នុងចង្កៀងពិសេសដង្ហែជុំវិញអាស៊ាន
Tue,21 March 2023 (Time 11:49 AM)
ដោយ ៖ (ចំនួនអ្នកអាន: 270នាក់)

ខេត្តសៀមរាប៖ ភ្លើងអគ្គិជ័យដែលយកបានពីព្រះអាទិត្យរះនៅប្រាសាទអង្គរវត្តនឹងត្រូវរក្សាទុកនៅក្នុងចង្កៀងពិសេសមួយ ដើម្បីយកតាមទៅកាន់ប្រទេសផ្សេងៗទៀត ដើម្បីធ្វើជានិមិត្តរូបនៃការរត់កាត់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាការបំផុសចលនាឲ្យប្រទេសទូទាំងអាស៊ីអាគ្នេយ៍ឲ្យគាំទ្រការរៀបចំការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់កម្ពុជា។

យោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិ ពិធីស៉ុព្រះអគ្គិជ័យកីឡា សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និង កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ បានរៀបចំឡើងនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។

ទទកបញ្ជាក់ថា៖ «នៅក្នុងពិធីសុំព្រះអគ្គីកីឡានេះគឺត្រូវមានចិត្តស្មោះសដើម្បីទទួលបាននូវព្រះអគ្គីកីឡា ព្រះអគ្គីនេះនឹងក្លាយជានិមិត្តរូបនៃសន្តិភាពធ្វើឲ្យការរៀបចំពិធីទទួលបានជោគជ័យ បារមីនៃវត្ថុស័ក្កសិទ្ធិដែលថែរក្សាកម្ពុជាទាំងមូល និងប្រសិទ្ធិពរជ័យឲ្យព្រះអគ្គីនេះក្លាយជាភ្លើងមានសុភមង្គលសម្រាប់ថ្ងៃព្រឹត្តិការណ៍ទាំងពីរខាងលើ»។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គនឹងស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និង កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្តខេត្តសៀមរាប៕(រូបភាពទូរទស្សន៍ជាតិ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

ព័ត៌មានគួរចាប់អារម្មណ៍

កុំភ្លេចចូលរួម​! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
323 នាក់
ម្សិលមិញ :
406 នាក់
សប្តាហ៍នេះ :
4854 នាក់
ខែនេះ :
28507 នាក់
3 ខែនេះ :
108110 នាក់
សរុប :
1135111 នាក់