ភ្នំពេញ៖ ជាមោទនភាពថ្មីទៀតហើយ ដោយក្រសួងទេសចរណ៍កម្ពុជាទើបទទួលបានពានរង្វាន់ជ័យលាភី «យុទ្ធនាការទីផ្សារទេសចរណ៍អន្តរជាតិឈានមុខគេឆ្នាំ២០២២» ពីកម្មវិធីពានរង្វាន់ទេសចរណ៍ និងបដិសណ្ឋារកិច្ចអាស៊ី (Asian Tourism and Hospitality Awards) របស់សមាគម AHHRA នៃប្រទេសម៉ាឡេស៊ី។លោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស បានឱ្យដឹងថា ការទទួលបានពានរង្វាន់ជ័យលាភី «យុទ្ធនាការទីផ្សារទេសចរណ៍អន្តរជាតិឈានមុខគេឆ្នាំ២០២២» នេះ ធ្វើឡើងនាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។ សមាគម AHHRA មានទីស្នាក់ការនៅប្រទេសម៉ាឡេស៊ី ដែលកម្មវិធីប្រគល់ពានរង្វាន់ជ័យលាភីត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន TIN Media។លោក ប្រាក់ វុទ្ធី បានបញ្ជាក់ថា ពានរង្វាន់នេះបង្ហាញយ៉ាងច្បាស់អំពីការដឹកនាំដ៏ត្រឹមត្រូវរបស់ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ ការចង្អុលបង្ហាញ និងណែនាំជាប្រចាំរបស់ឯកឧត្ដម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់របស់មន្ត្រីក្រោមឱវាទ រួមជាមួយក្រសួង-ស្ថាប័ន សមាគមទេសចរណ៍ ដៃគូពាក់ព័ន្ធ និងផ្នែកឯកជន ក្នុងការអនុវត្តផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី២ ដោយបានខិតខំជំរុញការស្តារសម្បទាធនធានមនុស្ស ការផ្តល់ហិរញ្ញប្បទានទ្រទ្រង់អាជីវកម្ម-សេវាកម្មទេសចរណ៍ និងបានជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាយ៉ាងសកម្មនៅក្នុងតំបន់ និងអន្តរជាតិ។លោកបានបន្តថា លទ្ធផលដែលកើតចេញពីកិច្ចសហការទាំងនេះ នៅឆ្នាំ២០២២កន្លងទៅ ក្រសួងទេសចរណ៍បានទទួលប្រតិភូ Familiarization Trip ពីទីផ្សារឥណ្ឌា កូរ៉េ ចិន និងបានរៀបចំកម្មវិធីផ្សព្វផ្សាយបង្ហាញផ្លូវទេសចរណ៍កម្ពុជាដោយផ្ទាល់នៅប្រទេសហ្វីលីពីន ប្រទេសឥណ្ឌូណេស៊ី ប្រទេសវៀតណាម ក៏ដូចជាការជំរុញការផ្សព្វផ្សាយលើទីផ្សារអន្តរជាតិតាមរយៈស្ថានទូត ស្ថានអគ្គកុងស៊ុល ទីប្រឹក្សា និងស្ថានតំណាងទេសចរណ៍នៅក្រៅប្រទេស និងការចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិផ្សេងៗនៅទីផ្សារចិនជាលក្ខណៈ Virtual Exhibitions ព្រមទាំងបានជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍សំខាន់ៗក្នុងប្រទេស និងគោលដៅទេសចរណ៍កម្ពុជានៅលើប្រព័ន្ធឌីជីថល ដូចជា Website, Mobile App, Facebook Page, TikTok, WeChat, Instagram, YouTube ផងដែរ។សូមបញ្ជាក់ថា ពានរង្វាន់គឺជាការបោះឆ្នោតតាមប្រព័ន្ធឌីជីថលពីសាធារណជន៤៧,៥១៥នាក់ ទទួលបាន៥៤,៨៥០ពិន្ទុ មានបេក្ខភាពចូលរួមជាង២០០នាក់ មកពី២៣ប្រទេសជុំវិញពិភពលោក ចែកជាប្រភេទផ្សេងៗរួមមាន ក្រុមប្រឹក្សាទេសចរណ៍ សណ្ឋាគារ រមណីយដ្ឋាន ភោជនីយដ្ឋាន ក្រុមហ៊ុនបច្ចេកវិទ្យា និងអ្នកដឹកនាំដែលចូលរួមយ៉ាងសកម្មក្នុងឧស្សាហកម្មទេសចរណ៍។ នេះជាលើកទី១ ដែលសមាគម AHHRA សហការជាមួយក្រុមហ៊ុន TIN Media ក្នុងការរៀបចំកម្មវិធីពានរង្វាន់ទេសចរណ៍ និងបដិសណ្ឋារកិច្ចអាស៊ី ដើម្បីប្រគល់ពានរង្វាន់ដល់ប្រទេសជ័យលាភី ក្នុងនោះមានប្រទេសកម្ពុជា តង់សានី ប៊ុលហ្ការី ឥណ្ឌា ហ្វីលីពីន និងម៉ាឡេស៊ី ទទួលដោយផ្ទាល់ ខណៈប្រទេសផ្សេងទៀតបានទទួលពានរង្វាន់តាមអនឡាញ៕
ព័ត៌មានគួរចាប់អារម្មណ៍
ក្រសួងជូនដំណឹងស្តីពីការបើកទទួលចុះឈ្មោះស្នើសុំបណ្ណសារព័ត៌មានសម្រាប់ឆ្នាំ២០២៥ និងបញ្ចប់សុពលភាពបណ្ណឆ្នាំ២០២៤ ()
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អញ្ជើញសំណេះសំណាល និងចែកអំណោយជូនពលរដ្ឋជាង ១ពាន់ គ្រួសារនៅក្រុងរុនតាឯក ()
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ()
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
វីដែអូ
ចំនួនអ្នកទស្សនា