ថ្ងៃច័ន្ទ ទី០៦ ខែមករា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម ហ៊ុន ម៉ានី សង្ឃឹមថា ស្ថាប័នពាក់ព័ន្ធសហការគ្នាសម្របសម្រួលលើបញ្ហាលោក ឯម រៀម ដើម្បីស្វែងរកចំណុចរួម
Tue,21 March 2023 (Time 09:02 AM)
ដោយ ៖ (ចំនួនអ្នកអាន: 255នាក់)

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានលើកឡើងថា បញ្ហាការស្លៀកពាក់របស់លោក ឯម រៀម កំពុងធ្វើឱ្យក្លាយជាការបញ្ចេញយោបល់ខ្វែងគ្នាជាច្រើន។ ឯកឧត្តម ហ៊ុន ម៉ានី យល់ថា ដើម្បីកុំឱ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរឯកឧត្តមស្នើដល់សាធារណជនស្វែងយកបន្ថែមពីជំហរ និងភាពផ្សេងគ្នានៃគំនិត ខណៈក្រសួងស្ថាប័ន និងអ្នកពាក់ព័ន្ធចូលរួមសហការសម្របសម្រួលលើកិច្ចការនេះដើម្បីរកចំណុចរួមដែលជាប្រយោជន៍សម្រាប់ជាតិវិញ។

ការបញ្ចេញទស្សនៈរបស់ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើឡើងបន្ទាប់ពីមានការជជែក វែកញែកគ្នា និងរិះគន់ចំពោះការច្នៃសម្លៀកបំពាក់របស់លោក ឯម រៀម បែបពាក់កណ្តាលខ្លួនក្នុងកម្មវិធីពានរង្វាន់ Pleng Music Award ឆ្នាំ២០២៣។ លោក ឯម រៀម ត្រូវបានគេស្គាល់ថា ជាអ្នកច្នៃម៉ូដសម្លៀកបំពាក់មួយរូប ដែលបញ្ចប់ការសិក្សាមកពីបរទេស។

ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរនៅលើហ្វេសបុកផេកឯកឧត្តម នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នេះថា «ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់ នូវការផ្លាស់ប្តូរយោបល់គ្នាក្នុងចំណោមសាធារណជន ស្តីពីការបង្ហាញខ្លួនរបស់លោក ឯម រៀម ក្នុងរូបភាពសម្លៀកបំពាក់ (ដោយច្នៃចេញពីហូលខ្មែរ) បែបពាក់កណ្តាលខ្លួនក្នុងកម្មវិធីពានរង្វាន់ Pleng Music Award ឆ្នាំ២០២៣។

ខ្ញុំផ្ទាល់យល់ថា ការបញ្ចេញទស្សនៈទាំងនោះ ពិតជាមានតម្លៃ ប៉ុន្តែយើងមិនគួរឲ្យការបញ្ចេញយោបល់ទាំងនោះ ក្លាយជាទំនាស់ ការរិតត្បិត ឬការបែកបាក់ណាមួយក្នុងសង្គមយើងឡើយ។ ក្នុងន័យនេះ ខ្ញុំសូមស្នើឲ្យសាធារណជន មេត្តាចៀសវាងនូវការខ្វែងយោបល់គ្នានេះ ដោយគួរត្រឡប់មកស្វែងយល់បន្ថែមពីជំហរ និងភាពផ្សេងគ្នានៃគំនិត។

ជាមួយគ្នានេះ ខ្ញុំក៏សង្ឃឹមដែរថា អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងសេនាធិការ អ្នករៀបចំកម្មវិធី រួមទាំងទាំងបុគ្គល ដែលជាកម្មវត្ថុផ្ទាល់ នឹងសហការសម្របសម្រួលលើកិច្ចការនេះ ដើម្បីរកចំណុចរួម ដែលជាប្រយោជន៍សម្រាប់ជាតិយើងទាំងអស់គ្នា»។

សូមជម្រាបថា នៅប៉ុន្មានថ្ងៃមកនេះមានការផ្ទុះការចាប់អារម្មណ៍លើអ្នកច្នៃម៉ូតម្នាក់ឈ្មោះ ឯម រៀម ភេទប្រុសដែលបានច្នៃម៉ូតពាក់អាវមិនចំអាវ រ៉ូបមិនចំរ៉ូប រងការរិះគន់ជាខ្លាំង ខណៈអ្នកគាំទ្រលោក ឯម រៀម ថា នេះជាសិល្បៈនៃការច្នៃម៉ូដបែបសហសម័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងជូនដំណឹងស្តីពីការបើកទទួលចុះឈ្មោះស្នើសុំបណ្ណសារព័ត៌មានសម្រាប់ឆ្នាំ២០២៥ និងបញ្ចប់សុពលភាពបណ្ណឆ្នាំ២០២៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អញ្ជើញសំណេះសំណាល និងចែកអំណោយជូនពលរដ្ឋជាង ១ពាន់ គ្រួសារ​នៅក្រុងរុនតាឯក ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
222 នាក់
ម្សិលមិញ :
354 នាក់
សប្តាហ៍នេះ :
4820 នាក់
ខែនេះ :
29340 នាក់
3 ខែនេះ :
88178 នាក់
សរុប :
982328 នាក់