ស្រុកកោះញ៉ែក ៖ សេចក្ដីរាយការណ៍ពីប្រភពពលរដ្ឋមកសារព័ត៌មានយើងថា នៅយប់ថ្ងៃទី ២១ ខែមិនា ឆ្នាំ 2023 វេលាម៉ោង ៩ះ២០នាទីយប់ តាមបណ្ដាលផ្លូវជាតិលេខ 76 មានករណី គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុច ភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ យោងតាមប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុពីប្រជាពលរដ្ឋបាន ប្រាប់មកអ្នកសារព័ត៌មានយើងថា គ្រោះថ្នាក់ចរាចរណ៍កេីតឡេីងដោយ រថយន្តនិងម៉ូតូបើកបរបញ្ច្រាសទើសគ្នារវាង។ រថយន្តបាឡែន2AC0475 ម៉ូតូម៉ាកទ្រីមសង់125ccគ្មានស្លាកលេខត្រឡប់មកផ្ទះវិញ។លោក វីរៈសេនីយ៍ទោ រឿន សុផល ក្រោយពីបានចុះវាស់វែង នៅកន្លែងកើតហេតុបានប្រាប់អ្នកសារព័ត៌មានយើងថាជនរងគ្រោះជាមន្ត្រីចូលនិវត្តន៍បានបញ្ជូនទៅបន្ទីរពេទ្យបង្អែកស្រុកកោះញែក។ បុគ្គលិកមន្ទីរពេទ្យ បានប្រាប់មកថា អ្នករងគ្រោះ មានសភាពរងរបួសធ្ងន់បាក់ផ្លូវខាងស្ដាំម្ខាងឥឡូវបានបញ្ជូនទៅប្រទេសវៀតណាម។ចំពោះម្ចាស់រថយន្តមិនបានគេចវេសពីកន្លែងកើតហេតុនោះទេ គាត់បានយកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រោយមន្ទីរពេទ្យ។ ក្រោយពីក្រុមគ្រូពេទ្យបង្អែកវិនិច្ឆ័យថាអ្នកជំងឺត្រូវបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម។ម្ចាស់រថយន្តក៏អមដំណេីទៅជាមួយ។ ករណីនេះបញ្ជាក់ឲ្យឃើញថាម្ចាស់រថយន្តមានការទទួលខុសត្រូវនៅក្នុងការបើកបរក៏ដូចជាការប្រើប្រាស់ផ្លូវជាសាធារណៈ។ ចំណែក ម៉ូតូ និង រថយន្តត្រូវបាន នាំយកទៅរក្សាទុកនៅអធិការស្រុកកោះញ៉ែក។
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
កុំភ្លេចចូលរួម! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ()
វីដែអូ
ចំនួនអ្នកទស្សនា