ខេត្តមណ្ឌលគិរី៖ ដើម្បីជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ពិសេសជនមានពិការភាព និងជនក្រីក្រនៅតាមសហគមន៍ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តមណ្ឌលគិរី បានរៀបចំពិធីផ្ដល់ប្រាក់របបគោលនយោបាយជូន ជនមានពិការភាពក្រីក្រ ក្នុងស្រុកកោះញែក ប្រចាំឆ្នាំ២០២២ ក្រោមវត្តមានលោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី លោក សាន់ រតនា ប្រធាននាយកដ្ឋានសុខុមាភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវតីសម្បទា រួមទាំងមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលប្រព្រឹត្តទៅនៅ សាលាស្រុកកោះញែក ខេត្តមណ្ឌលគិរី។លោក សាន់ រតនា ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ មានប្រសាសន៍ថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនដើម្បីដោះស្រាយបញ្ហា នានាជូនជនមានពិការភាពប្រកបដោយប្រសិទ្ធភាព ជំរុញឱ្យសង្គមមួយដែលគ្មានឧបសគ្សម្រាប់ជនមានពិការភាព ហើយអាចរស់នៅប្រកបដោយភាពស្មើមុខស្មើមាត់ ក្នុងសង្គមដោយគ្មានការរើសអើង ដូចជាប្រជាពលរដ្ឋទូទៅដែរ។ ជាក់ស្តែង ការអនុវត្តរបបគោលនយោបាយ ចំពោះជនពិការក្រីក្រនៅតាមសហគមន៍នេះ ពិតជាមានសារៈសំខាន់បំផុតក្នុងការលើកកម្ពស់ជីវភាពរស់នៅ ការកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះរបស់ជនមានពិការភាព វិសមភាព និងបង្កើនលទ្ធភាពទទួលបានសេវាជំនួយសង្គម ដូចជាការព្យាបាលដោយឥតគិតថ្លៃ ការអប់រំពិសេស និងការអប់រំបញ្ចូលគ្នា សម្រាប់ជនមានពិការភាព បង្កើនមុខរបរ និងការងារធ្វើ ការស្តាលទ្ធភាពពលកម្មកាយសម្បទា និងសេវាសាធារណៈជាច្រើនទៀតជូនបងប្អូនជនមានពិការភាពគ្រប់ប្រភេទ និងគ្រប់កម្រិត។លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត បានឳ្យដឹងថា គិតចាប់ពីឆ្នាំ២០១៦មក ដល់បច្ចុប្បន្នក្រសួងសង្គមកិច្ច បានបើកផ្តល់របបគោលនយោបាយជូនជនពិការក្រីក្រនៅតាមសហគមន៍បានចំនួន ២៥រាជធានីខេត្ត ដែលមានជនពិការសរុបចំនួន ១៩.៨៧៤នាក់ ហើយក្នុងនោះខេត្តមណ្ឌលគិរី ក្រុងសែនមនោរម្យ បានបើកចំនួន ៧៦នាក់ ស្រី ៣៣នាក់ ទឹកប្រាក់សរុប១២,៤៨០,០០០រៀល ហើយថ្ងៃនេះដែរ គឺបានបន្តធ្វើការបើកផ្តល់នៅស្រុកកោះញែក ដែលមានចំនួន ១០១នាក់ ស្រី ៥០នាក់ ក្នុងនោះជនមានពិការភាព ដែលត្រូវទទួលប្រាក់ឧបត្ថម្ភ ១២ខែ ចំនួន ៥៦នាក់ ស្រី២៩នាក់ និង ៦ខែ ចំនួន ៤៥នាក់ ស្រី២១នាក់ ទឹកប្រាក់សរុប ១៨,៨៤០,០០០រៀល។ ដោយឡែកសម្រាប់ ឃុំណងឃីលិក ដែលមានជនពិការចំនួន ៧នាក់ ហើយមានចំងាយឆ្ងាយពីទីរួមស្រុក មន្ទីរត្រូវចុះទៅបើកផ្តល់ជូនបងប្អូនជនពិការឲ្យដល់ឃុំតែម្តង៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា