ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម ហឿ សុីយ៉ែម អញ្ជេីញបេីកកិច្ចប្រជុំសាមញ្ញលេីកទី៤៦ របស់ក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំទី៤
Wed,22 March 2023 (Time 08:08 AM)
ដោយ ៖ (ចំនួនអ្នកអាន: 147នាក់)

ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃអង្គារ ១៥រោច ខែផល្គុន ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជេីញដឹកនាំបេីកកិច្ចប្រជុំបូកសរុបការងារប្រចាំខែកុម្ភៈ និងលេីកទិសដៅអនុវត្តខែបន្ត ។ កិច្ចប្រជុំនេះ អញ្ជេីញចូលរួម ពីសំណាក់ ឯកឧត្តម លោក ជំទាវសមាជិកក្រុមប្រឹក្សាចំនួន ២១រូប ព្រមទាំង លោក ហេង សុថា អភិបាលរងខេត្ត តំណាង ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្តក្រចេះ រួមនិងលោក លោកស្រី ប្រធានប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត , លោក លោកស្រីមេបញ្ជារការ , មេបញ្ជារង នៃកងកម្លាំងទាំងបីប្រភេទ ប្រមាណជាង១២០ នាក់។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម មានលេីក របៀបវរៈ ចំនួន ៤រួមមាន ៖ ១. ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំលេីកទី៤៦អាណត្តិទី៣ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាខេត្ត ។ ២. ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៏ ស្តីពីលទ្ធផលការងារប្រចាំខែ កុម្ភះ និងលេីកទិសដៅការងារបន្តសម្រាប់ខែមីនា ឆ្នាំ២០២៣ ។ ៣. ពិនិត្យនិង អនុម័តសេចក្តីព្រាង សេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពក្រុមការងារ គ្រប់គ្រង និងអនុវត្តគម្រោង កិច្ចការពារកុមារ នៅខេត្តក្រចេះ និងទី៤, ផ្សេងៗ ។

លោក ខាន់ ប៊ុន សេង នាយករងរដ្ឋបាលសាលាខេត្តអញ្ជេីញឡើងផ្តល់របាយការសង្ខេប ជូនអង្គប្រជុំស្តីពីការងាររដ្ឋបាលសាលាខេត្តអនុវត្តបានក្នុងរយៈកន្លងមក ក្នុងនោះមាន ៖ ១. ការងារសាធារណការ និងកែលម្អសោភ័ណ្ឌភាព ៖ ថែទាំប្រចាំផ្លូវសរុបប្រវែង១.២២៦,១៣គ.ម សម្រេចបាន១៧,៧៩%លេីបណ្តាផ្លូវជាតិ និងផ្លូវខេត្ត ដូចជាក្រាលកៅស៊ូបានចំនួន១០ខ្សែ មានប្រវែង៣៨៨,៩៣គ.ម ក្រាលដីល្បាយថ្មចំនួន ៤៧ខ្សែប្រវែងសរុប ៨៣៧,២០គ.ម ។ ការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ៖ ក. ពីបទល្មេីសព្រហ្មទណ្ឌ កេីតឡេីង៧លេីក ក្នុងនោះបទឧក្រិដ្ឋ ១លេីក /ករណីឃាតកម្ម និងបទមជ្ឈឹមចំនួន ៦លេីក /ករណី លួចមាន៣លេីក /ករណីឆក់១លេីក /ករណីហឹង្សា ១លេីក នឹងករណីក្នុងគ្រួសារ១លេីក ។ ការងារ ចរាចរណ៏ជីងគោក មានកេីតលេីងចំនួន១១លេីក ។ -ការកសាងផែនការអភិវឌ្ឍន៏ និងកម្មវិធីវិនិយោគខេត្ត : សម្របសម្រួលបញ្ជីគម្រោង ឃុំ /សង្កាត់ ក្រុង ស្រុក ខេត្ត ឆ្នាំ២០២៣ , និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ( ២០២៣-២០២៥ ) ។

ក្នុងឱកាសនោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តបានថ្លែងអរគុណ ចំពោះ មន្ទីរ អង្គភាព អនុវត្តការងារកន្លងមកប្រកបដោយជោគជ័យ ។ ទន្ទឹមនោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សា មានប្រសាសន៏ ជុំរុញដល់មន្ទីររ៉ែ និងថាមពល និងមន្ទីរសាធារណការ និងដឹកជញ្ជូន ជូនដំណឹងដល់ក្រុមហ៊ុនដឹកថ្ម ឱ្យអនុវត្តន៏ការងារដឹកជញ្ជូនថ្មឱ្យបានត្រឹមត្រូវ ចំពោះវេចខ្ចប់ (ដឹកថ្ម ) សុំចងថ្មឱ្យបានត្រឹមត្រូវ ពីព្រោះដឹកជញ្ជូនកន្លងមកមិនមានការចងឱ្យបានត្រឹមត្រូវនោះទេ ការែបបនេះ ជៀសវាង ថ្មធ្លាក់ដោយប្រការណាមួយ ទៅប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ។

ឯកឧត្តម បន្ថែមថា ចំពោះមន្ទីរអប់រំ ខេត្ត ត្រូវអញ្ជេីញ គ្រូដែលវិវាទ និងគ្នាមកធ្វេីការសម្របសម្រួលឱ្យបានល្អ ដេីម្បីជៀសវាងរំខានដល់សិស្ស ដែលសិក្សា ៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
175 នាក់
ម្សិលមិញ :
607 នាក់
សប្តាហ៍នេះ :
6376 នាក់
ខែនេះ :
32613 នាក់
3 ខែនេះ :
68919 នាក់
សរុប :
759942 នាក់