ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសការពារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា Cardi ដោយថានឹងមិនឱ្យមានការផ្លាស់ប្ដូរដូរទីតាំងនោះទេ។ សម្ដេចបានបង្ហើបថា មានក្រុមហ៊ុន៣រួចហើយបានស្នើសុំសម្ដេចដើម្បីដោះដូរដីរបស់វិទ្យាស្ថាននេះ។ថ្លែងក្នុងពិធីបិទសន្និតបាតក្រសូងកសិកម្មល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាវិទ្យាស្ថាន Cardi បានចូលរួមជួយដល់ការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាដែលសម្រេចឱ្យអង្ករកម្ពុជាបានជាប់លេខ១លើពិភពលោកផងដែរ។សម្ដេចបានប្រកាសថាមិនថាពេលនេះឬទៅមុខទៀតវិទ្យាស្ថាននេះនឹងគ្មានការដោះដូរទីតាំងនោះទេ។គួរឱ្យដឹងថាវិទ្យាស្ថាន CARDI ត្រូវបង្កើតឡើងនៅឆ្នាំ១៩៩៩ និងដំណើរការនៅដើមឆ្នាំ២០០០ គោលដៅចម្បងគឺផ្តោតជាសំខាន់លើសន្តិសុខស្បៀងតាមរយៈការបង្កើនផលិតកម្មស្រូវ។ ចាប់តាំងពីការនោះត្រូវបានសម្រេច ហើយផងដែរបន្ទាប់ពី CARDI ត្រូវបានបង្កើតឡើង ការផ្តោតអារម្មណ៍បានតម្រង់ទៅរកការធ្វើពិពិធកម្មដំណាំ និងគុណភាព៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា