ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អង្គការសហប្រជាជាតិប្រចាំកម្ពុជាបេ្តជ្ញាបន្តគាំទ្ររាជរដ្ឋាភិបាលក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់
Wed,29 March 2023 (Time 03:20 PM)
ដោយ ៖ (ចំនួនអ្នកអាន: 256នាក់)

ភ្នំពេញ៖ ក្រុមទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដឹកនាំដោយអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោក ចូ សូយ័រ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានបញ្ជាក់ឱ្យដឹងថា នៅក្នុងកិច្ចជំនួបនោះ ភាគីទាំងពីរបានផ្តោតលើការយកចិត្តទុកដាក់លើប្រធានបទចំនួន២ ដោយទី១ គឺការកំណត់ទិសដៅ និងការគាំទ្ររបស់អង្គការសហប្រជាជាតិដល់ទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់ ដើម្បីឈានឆ្ពោះការគ្របដណ្តប់សុខភាពជាសកល។

ប្រធានបទទី២ គឺការពង្រឹងប្រព័ន្ធការពារសង្គម ដោយបែងចែកជា២ គឺផ្នែកទី១ ការកំណត់ ទិសដៅជាអាទិភាពរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងការពង្រីកការគ្របដណ្តប់ការគាំពារសង្គមដែលគាំពារប្រជាពលរដ្ឋ ជនក្រីក្រ និងជនងាយរងគ្រោះហានិភ័យផ្សេងៗ និងវិបត្តិផ្សេងៗ។ ផ្នែកទី២ ការគាំទ្ររបស់អង្គការសហប្រជាជាតិដល់ទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍបន្ថែមទៀតនូវប្រព័ន្ធគាំពារសង្គម។

សម្តេចតេជោបានសន្និដ្ឋានថា ប្រព័ន្ធអង្គការសហប្រជាជាតិបានប្រកាន់ខ្ជាប់នូវភាពទន់ភ្លន់ និងបត់បែនតាមសភាពការណ៍ក្នុងអភិវឌ្ឍ UNDAF តាមរយៈដាក់ឱ្យអនុវត្តក្របខណ្ឌឆ្លើយតបសង្គមសេដ្ឋកិច្ច និងពិនិត្យកែសម្រួលមូលធន និងគោលដៅអន្តារាគមន៍ឡើងវិញសំដៅគាំទ្ររាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពប៉ះពាល់នៃជំងឺរាតត្បាតមកលើក្រុមងាយរងគ្រោះបំផុត។ ទន្ទឹមនេះ ក៏បានកៀរគរធនធានថ្មីបន្ថែមសម្រាប់គាំទ្ររាជរដ្ឋាភិបាលក្នុងការឆ្លើយតបនឹងតម្រូវការផ្នែកសុខភាព និងការស្តារសង្គមសេដ្ឋកិច្ចឡើងវិញ។

សម្តេចបានថ្លែងថា អ្វីដែលគួរឱ្យអបអរសាទរ និងកោតសរសើរគឺការសម្រេចបាននូវវឌ្ឍនភាពជាវិជ្ជមានលើលទ្ធភាពរំពឹងទុកជាយុទ្ធសាស្ត្រទាំង៥ របស់ UNDAF នៅក្នុងកាលៈទេសៈដ៏សែនលំបាក។ ទាំងនេះអាចបញ្ជាក់បានពីកិច្ចប្រឹងប្រែងអនុវត្តរួមគ្នារវាងភ្នាក់ងារទាំងអស់នៃប្រព័ន្ធអង្គការសហប្រជាជាតិ និងកិច្ចសហការដ៏ល្អប្រពៃក្នុងភាពជាដៃគូរឹងមាំ ជាមួយក្រសួង និងស្ថាប័ន។

រីឯការរៀបចំក្របខណ្ឌកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍប្រកបដោយចីរភាព នៃប្រព័ន្ធអង្គការសហប្រជាជាតិ ឆ្នាំ២០២៤-២០២៨ សម្តេចតេជោក៏បានថ្លែងថា មានវឌ្ឍនភាពល្អប្រសើរតាមរយៈកិច្ចពិគ្រោះយោបល់ក្នុងភាពជាដៃគូប្រកបដោយបរិយាប័ន្ន។

សម្តេចតេជោបានលើកទឹកចិត្តឲ្យភាគីពាក់ព័ន្ធបន្តកិច្ចសហការដើម្បីឈានទៅបញ្ចប់ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃប្រព័ន្ធអង្គការសហប្រជាជាតិនេះតាមការគ្រោងទុកនាខែឧសភា ឆ្នាំ២០២៣ សម្រាប់ជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសំខាន់សម្រាប់រយៈពេល៥ឆ្នាំខាងមុខឆ្នាំ២០២៤-២០២៨។

សម្តេចតេជោបានស្នើឲ្យភ្នាក់ងារពាក់ព័ន្ធនៃប្រព័ន្ធអង្គការសហប្រជាជាតិបន្តរៀបចំកម្មវិធីយុទ្ធសាស្ត្ររៀងៗខ្លួនតាមយន្តការកិច្ចពិគ្រោះយោបល់ដែលមានស្រាប់។ សម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងផ្តល់ការគាំទ្រជាផ្លូវការលើឯកសារទាំងនេះសម្រាប់ជាមូលដ្ឋានក្នុងការពិនិត្យ និងអនុម័តក្នុងអង្គប្រជុំរបស់ក្រុមប្រឹក្សាប្រតិបត្តិ។

ចំពោះប្រធានបទស្តីពីការពង្រឹងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនិងពង្រីកប្រព័ន្ធគាំពារសង្គម កិច្ចពិភាក្សាបានបង្កើនការយល់ដឹងរួមគ្នាអំពីវឌ្ឍនភាពបញ្ហាប្រឈម គោលដៅជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងវិស័យអាទិភាពទាំងពីរនេះដែលជាមូលដ្ឋានស្នូលនៃការអភិវឌ្ឍធនធានមនុស្សហើយដែលនឹងត្រូវរំលេចចេញ លម្អិតក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ។

លើសពីនេះ សម្ដេចតេជោសម្ដែងក្ដីរីករាយចំពោះការប្ដេជ្ញាចិត្តរបស់ប្រព័ន្ធអង្គការសហប្រជាជាតិដែលបន្តគាំទ្ររាជរដ្ឋាភិបាលក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល និងពង្រីកប្រព័ន្ធគាំពារសង្គមក្នុងគោលដៅការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាប្រកបដោយភាពធន់ចីរភាពនិងបរិយាប័ន្ន។

សម្តេចតេជោបានជំរុញលើកទឹកចិត្តឲ្យក្រសួងស្ថាប័នពាក់ព័ន្ធនានានៃរាជរដ្ឋាភិបាលបន្តធ្វើការងារនេះឲ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយភ្នាក់ងារនៃប្រព័ន្ធអង្គការសហប្រជាជាតិដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនិងការគាំទ្រទាំងនេះឲ្យទៅជាសកម្មភាពជាក់ស្ដែង។

សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះការគំាទ្រទាំងឡាយដែលពាក់ព័ន្ធអង្គការសហប្រជាជាតិបានផ្តល់កន្លងមកសម្រាប់ រួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
786 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9308 នាក់
ខែនេះ :
29664 នាក់
3 ខែនេះ :
93467 នាក់
សរុប :
964760 នាក់