ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំអង្គវេទិកា សម្ពោធការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៧៣ (ត្បូងឃ្មុំ -ក្រចេះ ) និងពីរង្វង់មូលព្រាប (ស )ក្រុងក្រចេះ ទៅរង្វង់មូលខ្លាស្ទុះ ) និងពីរង្វង់មូលព្រាប(ស) ទៅកាន់ទីរួមស្រុកសំបូរខេត្តក្រចេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ជំទាវ កិត្តិ សង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទំនាក់ទំនងរដ្ឋសភា,ព្រឹត្តសភានិងអធិការកិច្ច តំណាង ដ៏ខ្ពង់ខ្ពស់ សម្តេច តេជោ សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ។កិច្ចប្រជុំនេះ មានការចូលរួមសំណាក់ ឯកឧត្តម លោក ជំទាវ ជាអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ , លោក លោក ស្រី ប្រធាន អនុប្រធាន មន្ទីរជុំវិញខេត្ត ប្រមាណជាង១២០នាក់ ។នាឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត មានប្រសាសន៏ នែនាំដល់កងកម្លាំងទាំងបីប្រភេទឱ្យត្រៀមរៀបចំកំម្លាំងការពារសន្តិសុខ សណ្តាប់ក្នុងកម្មវីធីសម្ពោធការដ្ឋានសាងសង់ផ្លូវជាតិ លេខ៧៣នេះជូនថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ រួមនិងប្រជាពលរដ្ឋឱ្យបានល្អប្រសេីរបំផុត កម្មវិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមេសារខាងមុខនេះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
បណ្ឌិត ហ៊ុន ម៉ាណែត៖ សកម្មជនយុវជនបក្ស ត្រូវប្រព្រឹត្តខ្លួនជាយុវជនគំរូ និងពលរដ្ឋគំរូ ()
បណ្ឌិត ហ៊ុន ម៉ាណែត៖ ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ដោយសារការកំណត់យកសុខទុក្ខរបស់ពលរដ្ឋជាអាទិភាព ()
ផ្លូវល្បឿនលឿនទី៣នឹងត្រូវចុះហត្ថលេខារសៀលថ្ងៃទី៧ ខែមិថុនានេះ ()
គម្រោងផ្លូវល្បឿនលឿនភ្ជាប់ពីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ឈានដល់ការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសាងសង់ ()
ក្រុមហ៊ុនចិនសន្យាបញ្ជូនក្រុមអ្នកបច្ចេកទេសមកសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែតឆាប់ៗខាងមុខ ()
វីដែអូ
ចំនួនអ្នកទស្សនា