ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះបញ្ហាឆបម្រែបម្រួលអាកាសធាតុដែលកំពុងកើតមាន និងសម្តែងការព្រួយបារម្ភដោយមិនដឹងថា បញ្ហានេះអាចបញ្ចប់នៅពេលណានោះទេ។សម្តេចតេជោបានលើកឡើងបែបនេះនៅក្នុងពិធីចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) ជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ឥឡូវនេះ ពីមួយថ្ងៃទៅមួយថ្ងៃ ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យមានការផលប៉ះពាល់ធំទូលាយណាស់»។សម្តេចតេជោក៏បានលើកពីបាតុភូតដែលកើតឡើងនៅខេត្តសៀមរាប មានភ្លៀង និងខ្យល់កន្ត្រាក់បណ្តាលឱ្យមានអ្នកស្លាប់ និងរបួស ខណៈឆ្នាំនេះកម្ពុជាបានជួបប្រទះនឹងទឹកជំនន់ខែប្រាំង ដែលមិនធ្លាប់មានពីមុនមក។សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងទៀតថា នៅប្រទេសថៃក៏កំពុងតែរងគ្រោះដោយខ្យល់កខ្វក់បោកបក់ទៅលើខេត្តមួយចំនួន ហើយនៅឥណ្ឌាខ្យល់កខ្វក់ក៏កើតមាន រីឯនៅរដ្ឋមួយក្នុងសហអាមេរិកក៏មានខ្យល់គួចកើតឡើងផងដែរ។សម្តេចក៏បានគូសបញ្ចាក់ថា ក្នុងពិភពលោកបញ្ហាប្រែប្រួលអាកាសធាតុគឺជាបញ្ហាធំណាស់ដែលទាមទារឱ្យមានការប្រុងប្រយ័ត្ន ខណៈបញ្ហាបម្រែបម្រួលនេះមិនអាចដឹងថានឹងនាំផលអាក្រក់អ្វីខ្លះនោះទេ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
ខេត្តមណ្ឌលគិរី ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ()
វីដែអូ
ចំនួនអ្នកទស្សនា