ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដែលមានឯកឧត្តម ញ៉ែម សំអឿន ជាប្រធាន បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយគ្រោះ អគ្គិភ័យ ចំនួន ១ គ្រួសារ នៅក្នុងភូមិធួយអំពិល ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី តាមរយៈអនុសាខាស្រុកអូរជុំ តំណាងដោយ លោក អាង ចិន្តា ប្រធានក្រុមកាកបាទក្រហម ឃុំចាអ៊ុង។នាឱកាសនោះដែរ ក្នុងនាម លោក គៀង តុលា ប្រធានគណៈកម្មាធិការអនុសាខាស្រុកអូរជុំ លោក អាង ចិន្តា បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងប្រសាសន៍ ឯកឧត្តម ញ៉ែម សំអឿន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងបានជម្រាបជូនថា ៖ « ជានិច្ចកាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និង ឯកឧត្តមប្រធានគណៈកម្មាធិការសាខា តែងតែចង្អុលបង្ហាញឲ្យក្រុមការងារចុះធ្វើសកម្មភាពមនុស្សធម៌ជាប្រចាំ ជាក់ស្តែងក្នុងករណីនេះ បន្ទាប់ពីបានទទួលព័ត៌មានមួយនេះ ថ្នាក់ដឹកនាំលោកមានក្តីអាណិតអាសូរជាខ្លាំងដល់គ្រួសាររងគ្រោះ ហេីយបានចាត់ឱ្យក្រុមការងារចុះភ្លាមៗ ដេីម្បីជួយសម្រាលការលំបាកនេះ។អំណោយមនុស្សធម៌ ដែលបានប្រគល់ជូនគ្រួសាររងគ្រោះ រួមមានៈ អង្ករ ៥០ គីឡូក្រាម មី១កេស ត្រីខ ១ យួរ ទឹកស៊ីអៀវ ១ យួរ ឃីត(មុង១ ភួយ១ សារុង១ ក្រហមា១) កៅស៊ូតង់ ១ កន្ទេល១ ឆ្នាំងបាយ១ ឆ្នាំងសម្ល១ ចានបាយ១០ ចានសម្ល១០ និងស្លាបព្រា១០ និងថវិកា ១៥ ម៉ឺនរៀល(ថវិកាចូលរួមពីរដ្ឋបាលឃុំចាអ៊ុង)៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេចតេជោអំពាវនាវ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈអាកាសធាតុមានការប្រែប្រួលធ្ងន់ធ្ងរ ()
កម្ពុជា ឈ្នះមេដាយច្រើនជាងគេក្នុងការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ាន លើកទី៦ ()
សម្តេចតេជោជំរុញឲ្យមានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈឱ្យបានច្រើន និងសំបូរបែប ដើម្បីបំពេញតម្រូវការវិនិយោគិននៅកម្ពុជា ()
ព្រះមហាក្សត្រ ផ្ញើព្រះរាជសារសម្រាប់ការបើកសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ ()
អភិបាលខេត្តក្រចេះដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំបេីកវេទិកាសម្ពោធការដ្ឋានសាងសង់កំណាត់ ផ្លូវជាតិ លេខ៧៣ (ត្បូងឃ្មុំ- ក្រចេះ) ()
វីដែអូ
ចំនួនអ្នកទស្សនា