ខេត្តមណ្ឌលគិរី៖ លោក ស៊ន សារុន អភិបាលខេត្តស្តីទី បានមានប្រសាសន៍ ក្នុងពិធីចុះកិច្ចព្រមព្រៀងស្តីពីការចាប់ផ្តើមអនុវត្តគម្រោងការអភិវឌ្ឍន៍ដំណាំកាហ្វេ នៅក្នុងខេត្តមណ្ឌលគិរី រវាងមន្ទីរកសិកម្មខេត្តមណ្ឌលគិរី ជាមួយក្រុមហ៊ុនខូហ្វី តាមរយៈអង្គការ SNV ក្រោមជំនួយមូលនិធិហូ ឡង់ សម្រាប់ការអភិវឌ្ឍន៍អាកាសធាតុ DFCD ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ និងប្រជាសហគមន៍កាហ្វេក្នុងខេត្តជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំ រីស៊ត ខេអិនអិន ក្នុងក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣។លោក ស៊ន សារុន អភិបាលស្តីទី បានថ្លែងថា ដើម្បីបង្កើនការនាំចេញកាហ្វេមណ្ឌលគិរី ទៅកាន់ទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុកឲ្យបានទូលំទូលាយ កសិករត្រូវសិក្សាបច្ចេកទេសបន្ថែមជាមួយអ្នកជំនាញ ក្នុងការពង្រឹងគុណភាពគ្រាប់កាហ្វេស្របតាមស្តង់ដារអន្តរជាតិ។លោក បន្ថែមថា ការស្វែងរកទីផ្សារទិញផលិតផល គឺជារឿងសំខាន់របស់អ្នកផលិត ប៉ុន្តែបើផលិតផលដែលត្រូវលក់ចេញគ្មានគុណភាព វាមិនត្រឹមតែធ្វើឲ្យតម្លៃលក់ចេញបានថោកនោះទេ កត្តានេះក៏ជះផលអវិជ្ជមានសម្រាប់កេរ្តិ៍ឈ្មោះផលិតផលក្នុងតំបន់ផងដែរ។ លោកបញ្ជាក់ថា ក្នុងការជៀសវាងខូចឈ្មោះក្នុងទីផ្សារកាហ្វេ លោក អភិបាលស្តីទី បានបញ្ជាក់ទៅសហគមន៍កាហ្វេក្នុងខេត្តថា ត្រូវយកចិត្តទុកដាក់ដាំដុះដំណាំកាហ្វេ ស្របតាមបច្ចេកទេស ដោយសហការជាមួយក្រុមហ៊ុន ឬអង្គការពាក់ព័ន្ឋ ជាពិសេស គឺមន្ទីរកសិកម្ម សម្រាប់ការបំពេញបន្ថែមលើការងារដាំដុះដំណាំកាហ្វេឲ្យមានគុណភាពខ្ពស់។លោកបន្តថា ថ្វីបើកាហ្វេខេត្តមណ្ឌលគិរី ទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស ប៉ុន្តែការផ្គត់ផ្គង់កាហ្វេរបស់ខេត្តមណ្ឌលគិរី មិនទាន់អាចឆ្លើយតបទៅនិងតម្រូវការជាក់ស្តែងរបស់ទីផ្សារឡើយ។ ដូច្នេះ ប្រជាកសិករ អាចពង្រីកបន្ថែមលើផ្ទៃដីដាំដុះដំណាំកាហ្វេ សម្រាប់បំពេញតម្រូវការ ព្រោះសព្វថ្ងៃមានក្រុមហ៊ុនជាច្រើន កំពុងចុះកិច្ចសន្យាទទួលទិញនៅខេត្តមណ្ឌលគិរី។លោក ហ៊ឺ តារា តំណាងក្រុមហ៊ុន ខូហ្វី បានឲ្យដឹងថា ថ្ងៃនេះជាថ្ងៃដ៏ពិសេសរបស់ក្រុមហ៊ុន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ដែលនឹងចុះកិច្ចព្រមព្រៀងសហការគ្នា ក្នុងការចាប់ផ្តើមអនុវត្តគម្រោង“ការអភិវឌ្ឍន៍ដំណាំកាហ្វេនៅក្នុង ខេត្តមណ្ឌលគិរី” ដោយក្រុមហ៊ុន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងចាប់ផ្ដើមធ្វើការជាមួយ និងប្រជាកសិករ ដើម្បីកែលំអរគុណភាព និងពង្រីកការដាំដុះ ដំណាំកាហ្វេឳ្យស្របតាមតម្រូវការទីផ្សារ និងបង្កើនផលិតភាព ដែលអាចអោយបងប្អូនប្រជាកសិករទទួលបាននូវជីវភាពល្អប្រសើរពីដំណាំកាហ្វេ។ ក្រៅពីការសហការជាមួយមន្ទីរ ដើម្បីបណ្តុះបណ្តាល ក៍ដូចជាផ្ដល់នៅជំនាញ និងបច្ចេកទេស ក្នុងការដាំដុះ និងថែទាំដំណាំកាហ្វេ នៅក្នុងគម្រោងនេះផងដែរ ក្រុមហ៊ុនខូហ្វី ផ្ទាល់នឹងបង្កើតជាទីតាំងប្រមូល ទិញស្តុបទុកគ្រាប់កាហ្វេ កន្លែងកែឆ្នៃគ្រាប់កាហ្វេ កន្លែងបណ្តុះកូនពូជ និងស្រាវជ្រាវដំណាំកាហ្វេ ហើយក្រុមហ៊ុននឹងបង្កើតជាកសិដ្ឋានគំរូ ដើម្បីបណ្តុះបណ្តាលបងប្អូនកសិករ ហើយក៍ជាកន្លែងអប់រំសាធារណៈ សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ ស្រលាញ់និងចូលចិត្តទទួលទានកាហ្វេផងដែរ ។លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដំណាំកាហ្វេក្នុងខេត្តមណ្ឌលគិរី ដោយស្ថានភាពផ្ទៃ សណ្ឋានដី អាកាសធាតុ និងរយៈកំពស់អំណោយផល ក្នុងការដាំដុះដំណាំកាហ្វេ ទើបប្រជាកសិករ បានចាប់ផ្តើមដាំកាហ្វេក្នុងឆ្នាំ១៩៩៦ ផ្ទៃដីមានប្រមាណជាង៥០០ហិកតា ជាប្រភេទពូជ ROBERSTA នៅពេលនោះ តម្លៃកាហ្វេមានតម្លៃខ្ពស់នៅប្រទេសវៀតណាម។ ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំតម្លៃកាហ្វេមានការធ្លាក់ចុះ បានធ្វើឲ្យប្រជាកសិករបានបោះបង់ចំការកាហ្វេមួយចំនួនចោល ហើយក៏បានថយចុះជាបន្តបន្ទាប់រហូតដល់ក្នុង២០០៨ ផ្ទៃដីដាំកាហ្វេនៅសល់ប្រមាណជា ១៦ហិកតាតែប៉ុណ្ណោះ។លោកប្រធានមន្ទីរ បញ្ជាក់ថា ចាប់ពីឆ្នាំ២០១៣ ផ្ទៃដីដាំដុះកាហ្វេ បានកើនប្រមាណចំនួន ៣៩ហិកតា ហើយបានកើនឡើងជាបន្តបន្ទប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្ដែងក្នុងឆ្នាំ ២០២២ ផ្ទៃដីដំណាំកាហ្វេមានចំនួន ៣៥១ហិកតា និងមានផ្ទៃប្រមូលផលប្រមាណ ៣៤២ហិកតា និងមានបរិមាណផល សរុបប្រមាណ៧០៥ តោន ដែលមានទិន្នផលមធ្យម ២,០១៦ តោន/ហិកតា។ ប្រភេទពូជកាហ្វេដែលកសិករចូល ចិត្តដាំដុះប្រភេទពូជ ROBERSTA & ARABICA ៕
ព័ត៌មានគួរចាប់អារម្មណ៍
ក្រសួងជូនដំណឹងស្តីពីការបើកទទួលចុះឈ្មោះស្នើសុំបណ្ណសារព័ត៌មានសម្រាប់ឆ្នាំ២០២៥ និងបញ្ចប់សុពលភាពបណ្ណឆ្នាំ២០២៤ ()
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អញ្ជើញសំណេះសំណាល និងចែកអំណោយជូនពលរដ្ឋជាង ១ពាន់ គ្រួសារនៅក្រុងរុនតាឯក ()
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ()
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
វីដែអូ
ចំនួនអ្នកទស្សនា