ថ្ងៃអង្គារ៍ ទី១៤ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ភាសាខ្មែរក្នុងវិស័យសិល្បៈ
Fri,03 March 2023 (Time 09:15 AM)
ដោយ ៖ (ចំនួនអ្នកអាន: 437នាក់)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យក្រសួងវប្បធម៌ វិចិត្រសិល្បៈ ក្រុមប្រឹក្សាជាតិភាសាខ្មែរ និងរាជបណ្ឌិត្យសភាត្រូវសហការគ្នារៀបចំការបកប្រែភាសាបរទេសថ្មីៗក្នុងវិស័យសិល្បៈ ខណៈបច្ចុប្បន្នការប្រើប្រាស់ភាសាខែ្មរកាន់តែមានច្រើននៅក្នុងនៅបណ្តោញសង្គម។

ថ្លែងនៅក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី២៥ និងពិសាអាហារសាមគ្គីជាមួយសិល្បករសិល្បការិនីប្រមាណជាង ៤០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោបានលើកឡើងថា៖ «យើងត្រូវបន្តការខិតខំ ដើម្បីពង្រឹងសមត្ថភាពអក្សរសាស្ត្រខ្មែរសម្រាប់ពលរដ្ឋរបស់យើង»។

សម្តេចបានណែនាំបែបនេះក្រោយពីកន្លងមកសម្តេចសង្កេតឃើញថានៅតាមបណ្តោញសង្គមមានការប្រើប្រាស់ភាសាខ្មែរខុសឆ្គង ដូចជាពាក្យ «ដែរ» និង «ដែល» គឺប្រើប្រាស់មិនត្រូវន័យគា្ន ឧទាហរណ៍ ខ្ញុំទៅដែរ បែរជាសរសេរថា ខ្ញុំទៅដែលទៅវិញ។

សម្តេចតេជោក៏បានគូសបញ្ជាក់ថា នេះក៏ជាចំណុចល្អដែរ ដែលបច្ចុប្បន្នមានវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត នៅក្នុងទូរស័ព្ទ Smart phone ដែលជួយឱ្យមានការប្រើប្រាស់ភាសាខ្មែរបានត្រឹមត្រូវ៕

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
565 នាក់
ម្សិលមិញ :
2563 នាក់
សប្តាហ៍នេះ :
8064 នាក់
ខែនេះ :
34242 នាក់
3 ខែនេះ :
126189 នាក់
សរុប :
1336720 នាក់