ថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ស.ស.យ.ក ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ក្រោយកម្ពុជាបំបែកឯទគ្គកម្មបេះដូងច្រើនជាងគេលើពិភពលោកដោយជោគជ័យ
Wed,12 April 2023 (Time 05:11 PM)
ដោយ ៖ (ចំនួនអ្នកអាន: 387នាក់)

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បន្ទាប់ពីកម្ពុជាបានបំបែកឯទគ្គកម្មពិភពលោក ក្នុងការបត់បេះដូងក្រដាសច្រើនជាងគេបំផុតលើពិភពលោក នៅលើទឹកដីអង្គរ នៃខេត្តសៀមរាប។

សហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា បេះដូងក្រដាសដែលបានបត់ដោយប្រជាជនកម្ពុជាទូទាំងប្រទេស សម្រាប់កម្មវិធី «បេះដូងច្រើនជាងគេលើពិភពលោក» ត្រូវបានកត់ត្រាជាផ្លូវការចូលក្នុងកំណត់ត្រាពិភពលោក Guinness World Records នៅវេលាម៉ោង០៥៖១៧នាទីល្ងាច ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ដែលមានចំនួនបេះដូងសរុប ៣,៩១៧,៨០៥បេះដូង។

ការបត់បេះដូងដែលមានចំនួនរហូតដល់ ៣,៩១៧,៨០៥ តួលេខនេះ គឺបំបែកកំណត់ត្រាចាស់របស់អង់គ្លេស ដែលកាលពីឆ្នាំ២០១៩ មានចំនួន ៥៣,៧០៤ បេះដូង។

សូមជម្រាបថា បេះដូងដែលបានរៀបចំជា «សួនបេះដូង» នៅបរិវេណប្រាសាទអង្គរវត្ត គឺបានមកពីការចូលរួមបត់បេះដូងពីពុកម៉ែ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជនគ្រប់ទិសទីរួចមក ដើម្បីយកមករៀបចំជា «សួនបេះដូង» លើទឹកដីអង្គរដ៏ពិសិដ្ឋនៃយើងទាំងអស់គ្នា ត្រៀមបង្ហាញភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសបង្ហាញពីកិត្យានុភាព នៃការរួបរួមសាមគ្គីភាពរបស់ប្រជាជនកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
207 នាក់
ម្សិលមិញ :
3621 នាក់
សប្តាហ៍នេះ :
10265 នាក់
ខែនេះ :
31691 នាក់
3 ខែនេះ :
125299 នាក់
សរុប :
1356117 នាក់