ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អញ្ជើញប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយទាហានមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆត្រ
Wed,12 April 2023 (Time 05:08 PM)
ដោយ ៖ (ចំនួនអ្នកអាន: 135នាក់)

ខេត្តបន្ទាយមានជ័យ ៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពប្រកាសតែងតាំងផ្លាស់ប្តូរ មុខតំណែងជូននាយទាហាន «មណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆត្រ កងទ័ពជើងគោក»។

នាឱកាសនោះ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានសូមចូលរួមអបអរសាទរជាមួយឧត្តមសេនីយ៍ត្រី ជា ព្រឿង ចំពោះការទទួលបានមុខតំណែងជា «នាយកមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆត្រ កងទ័ពជើងគោក» ដែលជាការប្រគល់នូវតួនាទីសិទ្ធិ និងការទទួលខុសត្រូវក្នុងការដឹកនាំគ្រប់គ្រង និងកសាងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆត្រ កងទ័ពជើងគោកសំដៅលើកកម្ពស់សុខុមាលភាព និងជីវភាពរបស់អ៊ុំ ពូ មីង បងប្អូនជាយោធិនពិការ ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់ ឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងបុព្វហេតុអភិវឌ្ឍយោធិនពិការ។

នាយឧត្តមសេនីយ៍ សូមសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមណ្ឌលគ្រប់លំដាប់ថ្នាក់ នាយទាហាននាយទាហានរង និងពលទាហានទាំងអស់ ដែលបានខិតខំបំពេញការងារគ្រប់គ្រង និងរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធ, ផ្ទះស្នាក់នៅនិងសំណង់ផ្សេងៗជាច្រើននៅក្នុងមណ្ឌល ដោយមានជំនួយឧបត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ទាំងស៊ីវិល និងយោធាជាពិសេសការយកចិត្តទុកដាក់ផ្ទាល់សំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសប្បុរសជនគ្រប់មជ្ឈដ្ឋាន បម្រើឱ្យសេចក្តីត្រូវការ និងជីវភាពរស់នៅរបស់អ៊ំ ពូ មីង បង ប្អូន យោធិនពិការ និងក្រុមគ្រួសារបានល្អប្រសើរ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលទាំងនេះ ស្តែងឱ្យឃើញអំពីការប្តេជ្ញាចិត្តរួម និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវក្នុងការជួយឧបត្ថម្ភគាំពារដល់អ៊ំ ពូង មីង បងប្អូនយោធិនពិការ និងក្រុមគ្រួសារ ដើម្បីកែលម្អជីវភាពរបស់ពួកគាត់ឱ្យបានល្អប្រសើរ សំដៅធានាបាននូវភាពសុខដុមរមនា និងការអភិវឌ្ឍរបស់សង្គមជាតិ ជាពិសេសដើម្បីសម្តែងនូវការដឹងគុណ និងការតបគុណចំពោះពលិកម្ម និងគុណបំណាច់ ដ៏ធំធេងរបស់អ៊ំពូមីងបងប្អូនយោធិនពិការ ដែលមានចំពោះជាតិមាតុភូមិ។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជានិច្ចជាកាល សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់អ៊ុំ ពូ មីង យោធិនពិការ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងស្នាដៃ និងគុណបំណាច់ជូនជាតិមាតុភូមិ ប្រកបដោយទឹកចិត្តស្នេហាជាតិ, ការលះបង់ និងពលិកម្មគ្រប់បែបយ៉ាងក្នុងការប្រយុទ្ធការពារជាតិ និងប្រជាជនកម្ពុជា ប្តូរយកសន្តិភាពធ្វើឱ្យប្រជាជនរស់ក្នុងសេចក្តីសុខសាន្ត និងការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ខ្ពស់លើវិស័យពិការភាពដោយបានដាក់ចេញ និងអនុវត្តគោលនយោបាយនានាដើម្បីលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់អ៊ុំ ពូ មីង យោធិនពិការ សំដៅធ្វើយ៉ាងណាជួយដល់អ៊ំពូមីង និងក្រុមគ្រួសារឱ្យទទួលបានកិត្តិយស, សេចក្តីថ្លៃថ្នូរ, គុណភាពជីវិតល្អប្រសើរ, គ្មានការរើសអើង និងទទួលបានសេវាសង្គម និងសេវាសាធារណៈប្រកបដោយភាពអនុគ្រោះ។

នាយឧត្តមសេនីយ៍ បានបន្តថា ជាក់ស្តែង ការរៀបចំមណ្ឌលអភិវឌ្ឍន៍យោធិនពិការនៅតាមតំបន់នានាទូទាំងប្រទេស គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីលើកស្ទួយជីវភាពរស់នៅ និងសុខុមាលភាពរបស់អ៊ុំ ពូ មីង បងប្អូនយោធិនពិការ និងក្រុមគ្រួសារ ស្របតាមកាលានុវត្តភាពនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេសការអភិវឌ្ឍឥតឈប់ឈររបស់កម្ពុជាដោយផ្តើមចេញពីចំណុចសូន្យទទួលបានសុខសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ច និងសេចក្តីសុខសាន្តរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។

ទន្ទឹមនឹងនេះ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏សូមថ្លែងអំណរគុណចំពោះអ៊ុំ ពូ មីង បង ប្អូនយោធិនពិការទាំងអស់ ដែលតែងជឿទុកចិត្ត និងគាំទ្ររាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខតាំងពីដើមរៀងមក ជាពិសេសក្នុងដំណាក់កាលរីករាលដាលនៃជំងឺកូវីដ១៩ ដោយបានស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំងបង្ការជំងឺនេះគ្រប់ៗគ្នា។ ដូចនេះ សូមបន្តមានជំនឿទុកចិត្តមកលើភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ ដើម្បីបន្តថែរក្សាការពារអ្វីដែលយើងកំពុងមានក្នុងដៃសព្វថ្ងៃនេះឱ្យបានគង់វង្ស និងបន្តការអភិវឌ្ឍខ្លួនយើង, ក្រុមគ្រួសារយើង និងសង្គមជាតិយើងឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
21 នាក់
ម្សិលមិញ :
607 នាក់
សប្តាហ៍នេះ :
6222 នាក់
ខែនេះ :
32459 នាក់
3 ខែនេះ :
68765 នាក់
សរុប :
759788 នាក់