ខេត្តបាត់ដំបង៖ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរសរុបជាង១លាន៥សែននាក់បានធ្វើដំណើរកម្សាន្តនៅទូទាំងខេត្តបាត់ដំបង។លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានថ្លែងឱ្យដឹងថា ភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តបាត់ដំបង សរុបទាំង៣ថ្ងៃមានចំនួន១ ៥០០ ១៦៨ នាក់ កើនឡើង ១៦៥.២៣% បើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ មាន ៥៦៥,៦១៨ នាក់ ។ ក្នុងនោះចំនួនភ្ញៀវទេសចរជាតិ ១ ៤៩៧ ៤២១ នាក់ កើនឡើង ១៦៥.២៦% បើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ មាន ៥៦៤ ៥០៧ នាក់ ចំណែកចំនួនភ្ញៀវទេសចរអន្តរជាតិ ២ ៧៤៧ នាក់ កើនឡើង ១៤៧.២៥% បើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ មាន ១,១១១ នាក់។លោក ហម អរុណ បានឱ្យដឹងបន្ថែមថា ក្រុងបាត់ដំបង វត្តអារាមនានាក្នុងខេត្ត ព្រមទាំងបណ្តារមណីយដ្ឋានសំខាន់ៗក្នុងខេត្ត បានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ដូចជា ពិធីសង្ក្រាន្តបាត់ដំបង, ការប្រគំតន្ត្រី, ការតាំងពិព័រណ៍, តំបន់ត្រជាក់ចិត្ត-ល- នាំឱ្យលំហូរភ្ញៀវទេសចរមានការកើនឡើងគួរកត់សម្គាល់៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
កុំភ្លេចចូលរួម! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ()
វីដែអូ
ចំនួនអ្នកទស្សនា