ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ចូលឆ្នាំ ៣ថ្ងៃ ខេត្តបន្ទាយមានជ័យមានភ្ញៀវទេសចរជាង ៦៥ម៉ឺននាក់
Mon,17 April 2023 (Time 01:22 PM)
ដោយ ៖ (ចំនួនអ្នកអាន: 268នាក់)

ខេត្តបន្ទាយមានជ័យ៖ ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ មកចូលរួមលេងកម្សាន្តនៅក្នុងខេត្តបន្ទាយមានជ័យ មានចំនួន ៦៥០ ០១៣នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ៦៤៨ ៤៧១នាក់ ភ្ញៀវបរទេសចំនួន ១ ៥៤២នាក់។ នេះបើតាមការបញ្ជាក់របស់ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ លោក ឈឿន សេរីវុធ។

លោកប្រធានមន្ទីរទេសចរណ៍បន្តថា ថ្ងៃទី១៤ ខែមេសា (ថ្ងៃទី១) មានភ្ញៀវទេសចរសរុបចំនួន ១០៨ ៥១៤នាក់ ក្នុងភ្ញៀវជាតិមានចំនួន ១០៨ ១៨៤នាក់ ភ្ញៀវបរទេសចំនួន ៣៣០នាក់ ភាគច្រើនជនជាតិចិន ជនជាតិថៃ ជនជាតិឥណ្ឌូណេស៊ី នៅតំបន់ប៉ោយប៉ែត។

នៅថ្ងៃចូលឆ្នាំទី២ គឺថ្ងៃទី១៥ ខែមេសា មានភ្ញៀវទេសចរសរុបចំនួន ២២០ ៥៧៧នាក់ ភ្ញៀវជាតិមានចំនួន ២២០ ០៤២នាក់ ភ្ញៀវបរទេសចំនួន ៥៣៥នាក់ ភាគច្រើនជនជាតិចិន ជនជាតិថៃ ជនជាតិឥណ្ឌូណេស៊ីនៅតំបន់ប៉ោយប៉ែត។ ចំណែកនៅថ្ងៃចូលឆ្នាំទី៣ គឺថ្ងៃទី១៦ ខែមេសា មានភ្ញៀវទេសចរសរុបចំនួន ៣២០ ៩២២នាក់ ភ្ញៀវជាតិមានចំនួន ៣២០ ២៤៥នាក់ ភ្ញៀវបរទេសចំនួន ៦៧៧នាក់ ភាគច្រើនជនជាតិចិន ជនជាតិថៃ ជនជាតិឥណ្ឌូណេស៊ីនៅតំបន់ប៉ោយប៉ែត។

បើតាមលោក ឈឿន សេរីវុធ បានអះអាងថា ក្នុងរយៈពេល ៣ថ្ងៃ ភ្ញៀវទេសចរមកលេងកម្សាន្តច្រើនជាងគេ គឺនៅសួនមានជ័យ ក្រុងសិរីសោភ័ណ ប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក ក្រុងប៉ោយប៉ែត រួមនឹងទីតាំងផ្សេងៗទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

ព័ត៌មានគួរចាប់អារម្មណ៍

កុំភ្លេចចូលរួម​! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1650 នាក់
ម្សិលមិញ :
1637 នាក់
សប្តាហ៍នេះ :
6957 នាក់
ខែនេះ :
30660 នាក់
3 ខែនេះ :
108897 នាក់
សរុប :
1139245 នាក់