ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយ ករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ការ ប្រែប្រួលអាកាសធាតុនៅលើពិភពលោកកំពុងតែបង្កបញ្ហាធំខ្លាំងណាសសម្រាប់ជំងឺដង្កាត់ជ្សេងៗ ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ២០ខែមេសា២០២៣នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភពនៃមន្ទីរ ពេទ្យកុមារជាតិកម្ពស់៤ជាន់ដែលស្ថិត នៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ។សម្តេចតេជោបន្តថា ខ្មែរយើងមានពាក្យនិយាយថា ឆ្លងវាលបី ហើយយើងបានឆ្លងកាត់វាល ២ រួចទៅហើយ។វាលទី១ គឺសង្គ្រាមយើងបានឆ្លងកាត់រួចហើយ។វាលទី២.គឺវាលនៃភាពអត់ឃ្លានដែល យើងបានឆ្លងកាត់រួចហើយ ហើយវាលទី៣.គឺវាលនៃការឆ្លងរាលដាលនៃ មេរោគជំងឺឆ្លង ដែលវាលនេះពិតជាមិនអាចនឹងឆ្លងផុតនោះទេ ព្រោះការប្រែ ប្រួលអាកាសធាតុ វានឹងកើតមាននូវមេរោគផ្សេងៗបន្តទៀតដែលយើងត្រូវប្រុង ប្រយ័ត្ន៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
កុំភ្លេចចូលរួម! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ()
វីដែអូ
ចំនួនអ្នកទស្សនា