ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាឱ្យអ្នកពាក់ព័ន្ធអភិបាលរាជធានី-ខេត្តទាំងអស់ រៀបចំទីតាំង និងដាក់បញ្ចាំងស្លាយពីការប្រកួតកីឡាបាល់ទាត់ស៊ីហ្គេមលើអេក្រង់ធំៗដើម្បីឱ្យអ្នកគាំទ្រកីឡាដែលមិនមានសំបុត្រទស្សនាអាចចូលរួមទស្សនាបាន។ក្នុងសារសំឡេងពិសេសនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាដោយសារមានសំណូមឱ្យមានការចាក់បញ្ចាំងស្លាយនៃការប្រកួតកីឡាបាល់ទាត់ជូនអ្នកគាំទ្រទស្សនា ដូច្នេះសម្ដេចបានបញ្ជាទៅអភិបាលខេត្តរាធានីទាំងអស់ឱ្យអនុវត្តន៍ការងារនេះឱ្យបានឆាប់។សម្ដេចថា៖ «ដូច្នេះសូមឯកឧត្តមលោកជំទាវជាពិសេសអភិបាលខេត្ត អភិបាលរាជធានីភ្នំពេញ រៀបចំទីកន្លែងសមរម្យដើម្បីដាក់ស្លាយឱ្យបងប្អូនបានមើលផ្សាយបន្ទាប់ផ្ទាល់ឱ្យបានឆាប់បំផុតដើម្បីឱ្យបងប្អូនមានលទ្ធភាពអង្គុយមើលតាមទីកន្លែងមានការជួបជុំឱ្យបានត្រឹមត្រូវហើយការពារសណ្ឋាប់ធ្នាប់ឱ្យបានល្អ»។សូមជម្រាបថា ការប្រកួតវិញ្ញាសាបាល់ទាត់បុរសនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែមេសា មុនពេលកម្មវិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ធ្វើឡើងនៅថ្ងៃទី៥ ខែឧសភា។ ប្រទេសកម្ពុជានឹងជួបជាមួយប្រទេសទីម័រខាងកើតនៅម៉ោង៧ល្ងាច៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា