ខេត្តក្រចេះ ៖ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ អញ្ជេីញបេីកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ មីនា ឆ្នាំ២០២៣ និងអនុវត្តខែបន្ត ពិធីនេះប្រព្រឹត្តទៅ សាលប្រជុំក្រុមប្រឹក្សា នាព្រឹកថ្ងៃអង្គារ ៦កេីត ខែពិសាខ ឆ្នាំថោះ បព្ជាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៣ ។កិច្ចប្រជុំនេះ អញ្ញេីញចូលរួមពីសំណាក់ ឯកឧត្តម ដួង ពៅ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ , សាមាជិកក្រុមប្រឹក្សាខេត្ត២១រូប , លោក លោកស្រី នាយក នាយករង រដ្ឋបាលសាលាខេត្ត , លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត , លោក លោកស្រី មេ បញ្ជាការ មេបញ្ជាការរង នៃកងកម្លាំងទាំងបីប្រភេទប្រមាណជាង១២០នាក់។ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សា មានលេីករបៀបវរៈ ចំនួន ៣ ៖ ទី១ – ពិនិត្យនិងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំលេីកទី៤៦ អាណត្តិទី៣ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាខេត្ត ។ ២- ពិនិត្យ អនុម័ត សេចក្តីព្រាងរបាយកាណ៏ ស្តីពីលទ្ធផលការងារប្រចាំត្រីមាសទី១ និងលេីកទិសដៅការងារបន្ត ឆ្នាំ ២០២៣ ។ ៣- ផ្សេងៗ …!! ។.ក្នុងកិច្ចប្រជុំនេះផងដែរ លោក ម៉ែន វណ្ណា នាយករដ្ឋបាលសាលាខេត្តក្រចេះ បានផ្តល់របាយការណ៏លំអិត ជូនអង្គប្រជុំ ស្តីពីវឌ្ឍនភាពនៃសភាពការណ៏ក្នុងខេត្តក្រចេះ។ ជាមួយគ្នានេះ លោក ខាន់ ប៊ុនសេង នាយលរងរដ្ឋបាលសាលាខេត្ត បានផ្តល់របាយការណ៏សង្ខេបជូនអង្គប្រជុំស្តីពីការងាររដ្ឋបាលសាលាខេត្ត អនុវត្តបានក្នុងរយៈពេលកន្លងមកក្នុងនោះមាន៖ ការងារឧស្សាហ៏កម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិង នវានុវត្តន៏ , តាមស្ថិតិ ឧស្សាហកម្ម និងសិប្បកម្ម មានចំនួន ១.៣០១ មូលដ្ឋាន ដេីមទុនសរុប ៦.៧៥៦.៨១២ ដុល្លារ។ ផលិតទឹកចែកចាយ មាន ១៣៤ភូមិ មានប្រជាពលរដ្ឋ ២៨,៣០៣ គ្រួសារ បរិមាណទឹកមាន ១.២៦៣.៦៦៤ ម៉ែត្រគូប ចេញវិញ្ញាបនបត្រ អនុញ្ញាតឱ្យបន្តដំណេីរការសិប្បកម្មមានចំនួន ០៥មូលដ្ឋាន និងអនុញ្ញាតដំណេីរការសិប្បកម្មថ្មី មាន០៥ មូលដ្ឋាន ។ ការងារ ហិរញ្ញវត្ថុ ពន្ធដា គយ និង រដ្ឋាករ ៖ ហិរញ្ញវត្ថុ : ចំណូលសរុប ៖ ៥៦.០០៣.៣៦៨.៨៣៨រៀល បេីធៀបនឹងឆ្នាំ២០២៣ អនុវត្តបាន ១៧,១០ % ។ ការងារ ពន្ធដារចំណូលសរុប ២.៩៨៨.៥៦៤.០៦៩រៀល ធៀបនិងឆ្នាំ២០២២ មានការថយចុះ ជាសាច់ប្រាក់ចំនួន៣៨៥.៩៧១.៨៧២រៀល ។ ការងារ គយ និងរដ្ឋាករ ចំណូលសរុប ២៥.៥២៦.៦០៥.៥០០រៀល ធៀបនឹងត្រីទី២ ឆ្នាំ២០២២ មានការកេីនឡេីង ចំនួន៥.៤០៦.៧២៣.២០០រៀលស្មេីនឹង២៦,៨៧ % ។ឯកឧត្តម ហឿ សុីយ៉ែមប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៏ ណែនាំ និងធ្វេីការជំរុញនូវមន្ទីរ ២ ក្នុងខេត្ត គឺមន្ទីរ ទេសចរណ៏ និងមន្ទីរ រ៉ែ និងថាមពល ៖ គឺធ្វេីយ៉ាង ណា ឱ្យមានស្វែងយល់អំពីជំនាញរបស់អង្គភាពខ្លួន ដូចជា មន្ទីរទេសចរណ៏ ត្រូវធ្វេីការពិនិត្យ អំពីសេវាកម្ម ពិសេសម្ហូប អាហារ ។ល។ – ចំពោះមន្ទីរ រ៉ែ និងថាមពល រដ្ឋាករទឹក : គឺអនុវត្តឱ្យបានជាប្រចាំបន្តទៀតក្នុងត្រួតពិនិត្យ ពិសេសលេីក្រុមហ៊ុនដឹកជញ្ជូន ថ្មម៉ាម ដែលប្រឈមនឹងហានិភ័យ នៅតាមដងផ្លូវសាធារណៈ ចំពោះប្រជាពលរដ្ឋយេីង ។ លេីសពីនេះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានថ្លែងអំណរ អរគុណ លោក ប្រធាន អនុ ប្រធាន មន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ ដែលបានខិតខំអនុវត្តការងារសម្រេចបានជោគគ្រប់ដំណាក់កាលយ៉ាងល្អប្រសេីរ ។ដូច្នេះហេីយយេីងត្រូវខិតខំបន្តទៀតដេីម្បីខេត្តក្រចេះយេីង ក៏ដូចជាជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋដែលក្រោមដំបូលសន្តិភាពតែមួយក្រោមការដឹកនាំរបស់សម្តេច តេជោសែន ប្រមុខនៃរាជរដ្ឋាភិបាលនៃកម្ពុជា ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា