ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ក្រុមហ៊ុនប៊ូយ៉ុង ផ្ដល់រថយន្តក្រុង ១ពាន់គ្រឿងដល់កម្ពុជា ដើម្បីពង្រឹងសេវាដឹកជញ្ជូនសាធារណៈទូទាំងប្រទេស
Tue,25 April 2023 (Time 04:28 PM)
ដោយ ៖ (ចំនួនអ្នកអាន: 247នាក់)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុនកូរ៉េ ប៊ូយ៉ុង (Booyong Town) ដែលគ្រោងផ្ដល់ថវិកាជូនរដ្ឋាភិបាលដើម្បីទិញឡានក្រុងចំនួន ១ពាន់គ្រឿងចែកចាយតាមរាជធានី ខេត្តនានាទូទាំងប្រទេសដើម្បីពង្រឹងសេវាដឹកជញ្ជូនសេវាដឹកជញ្ជូនសាធារណៈកាត់បន្ថាយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។

សម្ដេចតេជោថ្លែងបែបនេះក្នុងពិធីចែកសញ្ញាបត្រជូនដល់គរុសិស្សនៃវិទ្យាស្ថានជាតិអប់រំ ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។

សម្ដេចតេជោបានបញ្ជាក់ថា រថយន្តក្រុងទាំងនោះមានលក្ខណៈពិសេសដោយនឹងប្រែក្លាយជាឡានចាក់អ៊ីដ្រូហ្សែននៅរយៈពេល ៥ឆ្នាំទៀត។

ម្ចាស់ក្រុមហ៊ុននោះបញ្ជាក់ចំពោះសម្ដេចតេជោថា «ការវិនិយោគមិនយកប្រាក់ចំពេញចេញពីស្រុកខ្មែរ គឺយកលុយពីស្រុកខ្មែរមកជួយស្រុកខ្មែរ»។

សម្តេចតេជោបានថ្លែងថា កន្លងមកក្រុមហ៊ុនប៊ូយ៉ុងធ្លាប់បានផ្ដល់រថយន្តក្រុងឱ្យសាលាក្រុង២០០ គ្រឿង ដោយសារឃើញប្រសិទ្ធភាព នៃរថយន្តក្រុង ដែលគាត់ផ្ដល់ឱ្យយើង ហើយយើងបានប្រើប្រាស់ក្នុងរយៈពេលកន្លងទៅ ជាពិសេសយើងដឹកមនុស្សជាង៥ម៉ឺននាក់ ក្នុងពេលចូលឆ្នាំខ្មែរ ហើយដឹក ដោយសុវត្ថិភាពទៀត។ អញ្ចឹងទេ ម្សិលមិញ គាត់ទៅជួបជាមួយខ្ញុំ គាត់បានសម្រេចផ្តល់រថយន្តក្រុង ចំនួនមួយពាន់គ្រឿងថែមទៀត។ ហើយរថយន្តក្រុង ១ពាន់គ្រឿងនេះ គាត់សុំថា សុំឲ្យយើងចាត់ចែងទៅតាមបណ្តាខេត្ត ដើម្បីជាការតភ្ជាប់ការដឹកជញ្ជូន ។

សម្តេចបានបន្តថា គាត់បានសុំប្រគល់ជាថវិកាហើយឱ្យកម្ពុជាបញ្ជាទិញដោយខ្លួនឯង។

សម្តេចចាត់ទុកថានេះគឺជារឿងមួយល្អ។ សម្តេចបន្តឲ្យដឹងទៀតថា ក្រុមហ៊ុន ក៏សុំបើកសាកលវិទ្យាល័យ ផ្នែកសុខាភិបាលនៅភ្នំពេញ ហើយសម្តេច ក៏បានអនុញ្ញាតឱ្យបើក។ សម្តេចបានបន្តថា មុខវិជ្ជាពេទ្យ ជាមុខវិជ្ជាមួយ ត្រូវតែគិត ក៏ប៉ុន្តែបើយើងពឹងតែទៅលើសាកលវិទ្យាល័យរដ្ឋ គឺមិនអាចគ្រប់គ្រាន់ទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1471 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9993 នាក់
ខែនេះ :
30349 នាក់
3 ខែនេះ :
94152 នាក់
សរុប :
965445 នាក់