ថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្ដេចតេជោស្វាគមន៍លោក សាម អ៊ីន ចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា និងគ្រោងតែងតាំងជារដ្ឋលេខាក្រសួងបរិស្ថាន
Mon,03 April 2023 (Time 08:36 AM)
ដោយ ៖ (ចំនួនអ្នកអាន: 416នាក់)

ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍បណ្ឌិត សាម អុីន ស្នើសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។ ការស្វាគមន៍នេះគឺបន្ទាប់ពីលោក សាម អ៉ីន បានផ្ញើលិខិតមួយច្បាប់ស្នើសុំចុះចូលជាមួយនឹងគណបក្សប្រជាជននៅល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមរបស់សម្ដេចថា៖ «មុននេះបន្តិចខ្ញុំបានទទួលលិខិតពីបណ្ឌិត សាម អុីន ស្នើសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។ ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះបណ្ឌិត សាម អុីន ដើម្បីចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំនឹងស្នើសុំព្រះរាជ្យក្រិត្យតែងតាំងបណ្ឌិត សាម អុីន ជារដ្ឋលេខាធិការក្រសួងបរិស្ថានដើម្បីឲ្យស្របតាមជំនាញដែលគាត់មាននិងអាចធ្វើបាន»។

ក្នុងលិខិតស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា លោក សាម អ៉ីន បានលើកឡើងថា ការស្នើសុំរបស់លោកគឺដោយសារលោកបានស្វែងយល់អំពីគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចជាពិសេស គោលនយោបាយទាក់ទងនឹងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន ទាំងការងារជួយគាំទ្រសហគមន៍ តំបន់ការពារធម្មជាតិ ដែលរួមចំណែក យ៉ាងសំខាន់ដល់កិច្ចការពារធនធានធម្មជាតិ និងការកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទដាច់ស្រយាល បទពិសោធន៍ និងភាពពេញចិត្តលើកិច្ចការទាំងនេះ។

លោកថា៖ «ខ្ញុំបាទមានទឹកចិត្តចង់ចូលរួមជួយការងារក្រសួងបរិស្ថាន ដោយសារខ្ញុំបាទមានជំនាញ ចំណេះដឹង បទពិសោធន៍ និងភាពពេញចិត្តលើកិច្ចការទាំងនេះ»។

សូមជម្រាបថា មុនស្នើសុំចូលបក្សប្រជាជន លោក សាម អ៉ីន មានតួនាទីប្រធានគណៈកម្មាធិការនាយក (ស្តីទី) និងពីសមាជិកភាព គណបក្សប្រជាធិបតេយ្យមូលដ្ឋាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
212 នាក់
ម្សិលមិញ :
3621 នាក់
សប្តាហ៍នេះ :
10270 នាក់
ខែនេះ :
31696 នាក់
3 ខែនេះ :
125304 នាក់
សរុប :
1356122 នាក់