ថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តរតនគិរីត្រៀមដីទំហំ ១ ៤០០ហិកតា ដើម្បីសាងសង់ព្រលានយន្តហោះថ្មី
Wed,05 April 2023 (Time 03:25 PM)
ដោយ ៖ (ចំនួនអ្នកអាន: 412នាក់)

ខេត្តរតនគីរី៖ អភិបាលខេត្តរតនគិរី គ្រោងនឹងបង្ហាញទីតាំងព្រលានយន្តហោះថ្មីដែលមានទំហំប្រមាណ ១ ៤០០ហិកតា នៅស្រុកលំផាត់ ខណៈព្រលានយន្តហោះចាស់នឹងប្រែទៅជាសួនច្បារដ៏ធំនៅកណ្តាលក្រុងបានលុងវិញ។

អភិបាលខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន បានលើកឡើងដូចនេះក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក» របស់រដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។

ឯកឧត្តមបានបញ្ចាក់ថា ព្រលានយន្តហោះថ្មីស្ថិតនៅស្រុកលំផាត់ មានទំហំជាង ១ ៤០០ហិកតា គ្រោងនឹងដាក់បង្ហាញ និង អញ្ជើញអ្នកវិនិយោគផ្នែកព្រលានយន្តហោះទៅសិក្សា ខណៈទីតាំងថ្មីនេះស្ថិតនៅចំណុចកណ្តាលនៃខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និង ខេត្តក្រចេះ។

ឯកឧត្តមថា៖ «យើងបានរៀបចំទៅតាំងព្រលានយន្តហោះនេះរហូតដល់ ១ ៤០០ហិចតា ដែលទីតាំងព្រលាននេះធំមែនទែន យើងនឹងអញ្ជើញអ្នកវិនិយោគផ្នែកព្រលានយន្តហោះនេះ អាចធ្វើនៅទៅតាំងនោះ»។

ឯកឧត្តមបានឱ្យដឹងបន្ថែមទៀតថា ចំពោះទីតាំងព្រលានយន្តហោះចាស់គឺស្ថិតនៅកណ្តាលក្រុងមិនអាចធ្វើជាព្រលានយន្តហោះថ្មីបាននោះទេ ពោលនឹងកែប្រែក្លាយទៅជាសួនច្បារដ៏ធំនៅកណ្តាលក្រុងនេះ និងមានសាងសង់វិមានឯករាជ្យផងដែរ។

ឯកឧត្តមអភិបាលខេត្ត គូសបញ្ជាក់ថា ខេត្តរតនគិរីជាតំបន់សេដ្ឋកិច្ចប៉ូលទី៥ និងមានសក្តានុពលលើ៣វិស័យគឺវិស័យទេសចរណ៍ វិស័យកសិឧស្សាហកម្ម និង វិស័យធនធានរ៉ែ ខណៈរដ្ឋបាលខេត្តរតនគិរីផ្តោតសំខាន់ជាងគេលើវិស័យទេសចរណ៍៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
202 នាក់
ម្សិលមិញ :
3621 នាក់
សប្តាហ៍នេះ :
10260 នាក់
ខែនេះ :
31686 នាក់
3 ខែនេះ :
125294 នាក់
សរុប :
1356112 នាក់