ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជានឹងឆ្លាក់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅវិមានឈ្នះ ឈ្នះ ដើម្បីទុកជាតឹកតាងអណះអំណាងជាប្រវត្តិសាស្រ្តដ៏អស្ចារ្យរុងរឿងល្បីល្បាញររបស់កម្ពុជា សម្រាប់កូនចៅគ្រប់ជំនាន់គ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេសបានឃើញបានដឹងពីព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ។យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣បានឱ្យដឹងបន្ថែមថា ក្រៅពីអត្ថន័យ និងពាក្យស្លោកនានាដែលលេចធ្លោក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នឹងមានការឆ្លាក់នូវអត្តពលិកឆ្នើមកម្ពុជាដែលមានស្នាដៃ និងដែលទទួលបានការវាយតម្លៃខ្ពស់ពីគណៈកម្មការផ្នែកកីឡារៀបចំឱ្យទៅជាតឹកតាងចម្លាក់នៅវិមានឈ្នះ ឈ្នះ។សេចក្ដីប្រកាសបានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលនឹងរៀបចំចងក្រងនូវកម្រងវីដេអូឯកសារប្រវត្តិសាស្រ្តនូវព្រឹត្តិការណ៍ទាំងមូល ក៏ដូចជាវីដេអូនៃគ្រប់វិញ្ញាសារនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយភាពជោគជ័យ និងសោមនស្សរីករាយក្រៃលែង។សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ប្រកបដោយជោគជ័យដោយកម្ពុជាស្ថិតក្នុងលំដាប់ប្រទេសទី ៤ ដែលទទួលបានមេដាយច្រើនជាងគេ៕
ព័ត៌មានគួរចាប់អារម្មណ៍
បណ្ឌិត ហ៊ុន ម៉ាណែត៖ សកម្មជនយុវជនបក្ស ត្រូវប្រព្រឹត្តខ្លួនជាយុវជនគំរូ និងពលរដ្ឋគំរូ ()
បណ្ឌិត ហ៊ុន ម៉ាណែត៖ ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ដោយសារការកំណត់យកសុខទុក្ខរបស់ពលរដ្ឋជាអាទិភាព ()
ផ្លូវល្បឿនលឿនទី៣នឹងត្រូវចុះហត្ថលេខារសៀលថ្ងៃទី៧ ខែមិថុនានេះ ()
គម្រោងផ្លូវល្បឿនលឿនភ្ជាប់ពីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ឈានដល់ការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសាងសង់ ()
ក្រុមហ៊ុនចិនសន្យាបញ្ជូនក្រុមអ្នកបច្ចេកទេសមកសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែតឆាប់ៗខាងមុខ ()
វីដែអូ
ចំនួនអ្នកទស្សនា