ថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រាជរដ្ឋាភិបាល បន្តអះអាងថា ការផ្តន្ទាទោស លោក កឹម សុខា គឺអនុវត្តស្របតាមច្បាប់
Sun,21 May 2023 (Time 02:48 PM)
ដោយ ៖ (ចំនួនអ្នកអាន: 344នាក់)

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បន្តអះអាងជាថ្មីថា ការផ្តន្ទាទោសលើជនជាប់ចោទ កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស គឺអនុវត្តស្របតាមច្បាប់ និងនីតិវិធីជាធរ​មានរបស់កម្ពុជា ដែល​ជា​ការ​ពង្រឹងនីតិរដ្ឋនៅកម្ពុជាក្នុងនាមជារដ្ឋឯករាជ្យ។

ការគូសបញ្ជាក់នេះធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានាព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣។

យោងាតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី បានឱ្យដឹងថា «សាលក្រមកាត់ក្តី ផ្តន្ទាទោសជនជាប់ចោទ កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេស គឺអនុវត្តស្របតាមច្បាប់ និងនីតិវិធីជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ដែលជាការពង្រឹងនីតិរដ្ឋ នៅកម្ពុជា ក្នុងនាមជារដ្ឋឯករាជ្យ»។

រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាតនូវរាល់ការប៉ុនប៉ងទាំងឡាយណា តាមរយៈការឃុបឃិតគ្នា ជាមួយបរទេស ក្នុងគោលបំណងជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង របស់កម្ពុជា ឬប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈបដិវត្តពណ៍ ឬមធ្យោបាយខុសច្បាប់ ដទៃទៀត ដែលជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ នាំដល់ការបំផ្លិចបំផ្លាញ សន្តិភាព សន្តិសុខជាតិ ស្ថិរភាពសង្គម នឹងភាពសុខសាន្ត របស់ប្រជាជនកម្ពុជា។

សូមរំលឹកថា ​លោក កឹម សុខា អតីត​មេដឹកនាំ​គណ​បក្ស​សង្រ្គោះ​ជាតិ ត្រូវបានចៅក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧​ ឆ្នាំ ពី​បទ «ក្បត់​ជាតិ»៕

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1485 នាក់
ម្សិលមិញ :
1701 នាក់
សប្តាហ៍នេះ :
8445 នាក់
ខែនេះ :
33600 នាក់
3 ខែនេះ :
124022 នាក់
សរុប :
1347337 នាក់