ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យល្បឿនលឿនទៅទទួលយកបុរសម្នាក់នៅក្រុងកោះរ៉ុងយកមកង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ
Sun,21 May 2023 (Time 02:49 PM)
ដោយ ៖ (ចំនួនអ្នកអាន: 170នាក់)

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន ទៅទទួលយកបុរសមួយរូប ដែលមានអាការៈឈឺ ទឹកនោមផ្អែម និង លើសឈាម ស្ថានភាពកំរើកមិនរួច ក្នុងក្រុងកោះរ៉ុង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។

លោកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍ថា បុរសខាងលើមានឈ្មោះ ថាច់ សាមន្ដ ភេទប្រុស អាយុ៥៩ឆ្នាំ អតីតជានាយរងប៉ុស្តិ៍នគរបាលកោះរ៉ុងសន្លឹម បច្ចុប្បន្ន ជាអនុភូមិកោះរ៉ុងសន្លឹម រស់នៅ ភូមិកោះរ៉ុងសន្លឹម (សារ៉ាសាន់បេ) សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។បុរសរងគ្រោះ ត្រូវបានលោកឧកញ៉ា រួមនឹងក្រុមការងារ របស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់លោកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ។

លោកឧកញ៉ាបានឲ្យដឹងបន្តទៀតថា នៅពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះដែរ ប៉ុន្តែគួរឲ្យសោកស្តាយ បុរសរងគ្រោះដោយស្ថានភាពធ្ងន់ធ្ងរពេក ក៏ទទួលមរណភាពទៅ។

ក្រុមគ្រូពេទ្យ បានប្រឹងប្រែងអស់ពីលទ្ធភាពហើយ នៅមិនអាចជួយជីវិតជនរងគ្រោះបានឡើយ លោកឧកញ៉ា ទៀ វិចិត្រសោកស្តាយចំពោះអ្នកជំងឺមួយរូប ដែលបានទទួលមរណភាពទៅហើយ បើទោះបីជាក្រុមការងាររបស់លោកឧកញ៉ា ខិតខំដឹកជញ្ជូនយកមកជួយសង្គ្រោះនៅមន្ទីរពេទ្យយ៉ាងណាក៏ដោយហើយលោកឧកញ៉ាក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារនៃសពផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សប្រុស​ ស្រីចំនួន០៩នាក់ត្រូវបានសមត្ថកិច្ចនគរបាលឆ្មក់បង្រ្កាបឃាត់ខ្លួនអនុវត្តតាមច្បាប់នៅទីតាំងខារ៉ាអូខេមួយកន្លែងក្នុងក្រុងបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សីទូច អភិបាលស្រុកកោះញែក រៀបចំពិធីសម្អាតអនាម័យ និងបរិស្ថាន ដេីម្បីឱ្យមានសោភ័ណ្ឌភាពជុំវិញស្រុកកោះញែក ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងបរិស្ថានសហការជាមួយប្រទេសអាល្លឺម៉ង់ពង្រឹងការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឆ្ពោះទៅភាពស្អាតរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគីរី បើកកិច្ចប្រជុំសាមញ្ញលើកទី០៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តី ស សុខា ៖ អាជ្ញាធរ និងកងកម្លាំងទាំងអស់ មិនត្រូវមើលស្រាលចំពោះផែនការទុច្ចរិតរបស់ក្រុមប្រឆាំងក្រៅច្បាប់ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
275 នាក់
ម្សិលមិញ :
408 នាក់
សប្តាហ៍នេះ :
2791 នាក់
ខែនេះ :
18107 នាក់
3 ខែនេះ :
67942 នាក់
សរុប :
862157 នាក់