ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាជនពិការអាស៊ីអាគ្នេយ៍ (អាស៊ានប៉ារ៉ាហ្គេម) លើកទី១២ ឆ្នាំ២០២៣ នឹងត្រូវរៀបចំឲ្យបានសមរម្យ ពោលគឺមានលក្ខណៈពេញលេញដូចកីឡាស៊ីហ្គេម លើកទី៣២ ដែរ ឬអាចថាបន្ថយតែបន្តិចបន្តួចប៉ុណ្ណោះ។ នេះបើតាមប្រសាសន៍សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMAPGOC) នៅក្រោយកិច្ចប្រជុំ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅសាលមជ្ឈមណ្ឌលប្រតិបត្តិការហ្គេមនៃពហុកីឡដ្ឋានជាតិមរតកតេជោ។សម្តេចពិជ័យសេនា ទៀ បាញ់ គូសបញ្ជាក់ថា នេះជាកិច្ចប្រជុំដ៏មានសារៈសំខាន់ ដែលត្រៀមរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយកែសម្រួលបន្តិចបន្តួចប៉ុណ្ណោះពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលទើបបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ «ឆ្លងកាត់បទពិសោធន៍របស់យើង គឺនឹងរៀបចំឲ្យមានភាពអស្ចារ្យ ទាំងពិធីបើក និងពិធីបិទននៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ យើងទាំងអស់គ្នាដឹងហើយថា កីឡាករ កីឡាការិនីដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ គឺសុទ្ធសឹងជាអ្នកមានពិការភាព ហើយការប្រកួតលើវិញ្ញាសាក៏ខុសគ្នាពីការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣កន្លងមកដែរ»។សម្តេចពិជ័យសេនាបានប្រសាសន៍បន្ថែមយ៉ាងដូច្នេះថា ៖«ទោះបីជាយ៉ាងណាក៏ដោយ ក៏ការទទួលរៀបចំធ្វើម្ចាស់ផ្ទះជាលើកដំបូងនៃអាស៊ានប៉ារ៉ាហ្គេមនឹងត្រូវទៅតាមតម្រូវការមិនឲ្យខុសទម្រង់នៃបទពិសោធន៍អាស៊ានប៉ារ៉ាហ្គេម កន្លងមកនោះទេ។ កិច្ចការនេះគឺមានការសហការគ្នាយ៉ាងស្អិតរមួតជាមួយគណៈកម្មការជំនាញបច្ចេកទេស ដើម្បីត្រៀមខ្លួនឲ្យបានរួចហើយៗនឹងចាប់ផ្តើមជាផ្លូវការពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣»។អ្វីដែលវាថយចំនួនទីលានប្រកួតពីស៊ីហ្គេម គឺអាស៊ានប៉ារ៉ាហ្គេមនេះមិនមានការរៀបចំនៅតាមខេត្តដូចស៊ីហ្គេមនោះទេ ដោយរៀបចំតែនៅរាជធានីភ្នំពេញប៉ុណ្ណោះ ដែលប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ ពហុកីឡដ្ឋានជាតិអូឡាំពិក និងទីលានមួយចំនួន ដែលត្រូវបានរៀបចំរួចរាល់ហើយ។«ប្រទេសដែលចូលរួមប្រកួត គឺ១១ប្រទេសដដែល ប៉ុន្តែចំនួនប្រតិភូ កីឡាករ កីឡាការិនីសរុបមានប្រមាណ ២៦០០នាក់ប៉ុណ្ណោះ ក្នុងនោះអត្តពលិកសរុប ប្រមាណ ១៤០០នាក់ (ស៊ីហ្គេម លើកទី៣២ ជាង ១៥០០០នាក់)។ ទោះជាចំនួននេះមិនច្រើនដូចស៊ីហ្គេម ក៏ពិតមែន ប៉ុន្តែភាពអស្ចារ្យ នៅតែមាន ពីព្រោះថានេះជាព្រឹត្តិការណ៍កីឡាជនមានពិការភាព ប៉ុន្តែពួកគេនៅតែខិតខំប្រឹងប្រែងហ្វឹកហាត់»។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែម។បន្ថែមពីលើនេះ ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្ររៀបចំដំបូងរបស់កម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញនូវឆន្ទៈពីការខិតខំបំពេញភារកិច្ចឲ្យបានល្អ ហើយឲ្យគេបានមើលឃើញពីភាពអស្ចារ្យ។ «សំខាន់បំផុត គឺឲ្យគេមើលពិតប្រាកដថា បន្ទាប់ពីកម្ពុជាបានងើបចេញពីសង្រ្គាម ហើយកំពុងមានសុខសន្តិភាពពេញពេញ ដែលយើងដាក់ក្នុងពាក្យស្លោករបស់យើង គឺកីឡារស់ក្នុងសន្តិភាព។ ដូច្នេះ យើងធ្វើឲ្យពិភពលោកមើលឃើញថា ព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាពហើយ ទើបមានលទ្ធភាពចាត់ចែងធ្វើជាម្ចាស់ផ្ទះ ទាំងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមបាន។ ច្បាស់ណាស់ យើងមិនបាច់ប្រាប់គេ ក៏គេមានការចាប់អារម្មណ៍ឃើញពីភាពអស្ចារ្យរបស់កម្ពុជា នៅជុំវិញទូទាំងពិភពលោក»។បញ្ជាក់ជូនជាថ្មី សម្តេចពិជ័យសេនាក៏បានជម្រាប់ថា សម្រាប់ការទទួលហូបចុក ស្នាក់នៅ ការដឹកជញ្ជូន ការផ្សព្វផ្សាយ ការចូលទស្សនាពិធីបើក-បិទ និងការប្រកួតអាស៊ានប៉ារ៉ាហ្គេម នៅតែរក្សា ឥតគិតថ្លៃ ដូចស៊ីហ្គេម លើកទី៣២ កន្លងមកដូចគ្នាផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា