ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ទៅកាន់ជនបរទេសមួយចំនួន ឱ្យដកខ្លួនចេញ រាល់ការផ្ដល់លុយ ផ្ដល់កាក់ សម្រាប់ធ្វើចលនាផ្សេងៗ ដែលនាំឱ្យមានបដិវត្តន៍ពណ៌។ថ្លែងនៅក្នុងពិធីជួបជាមួយកម្មករជិត ២ម៉ឺននាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការព្យាយាមចង់ឈ្នះដោយផ្ដួលរំលំរដ្ឋាភិបាលតាមបែបមិនប្រជាធិបតេយ្យ គឺជាទោសដែលមិនអាចអត់ឱនឱ្យបាន ដោយថាប្រសិនជាបណ្ដែតបណ្ដោយនឹងធ្វើឲ្យកម្ពុជាជួបគ្រោះថ្នាក់សាជាថ្មី។ សម្ដេចតេជោ ថារដ្ឋាភិបាលនឹងបន្តស្រាវជ្រាវរកប្រភពលុយនៃអ្នកធ្វើបដិវត្តន៍កសិករនេះថែមទៀតផងដែរ។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «គោលដៅពួកអ្នកឯងចង់ធ្វើបដិវត្ដន៍ពណ៌ ដូចជាកន្លងទៅករណី បដិវត្តន៍កសិករ ដែលអ្នកឯងនាំគ្នាសិក្សា តើនៅប៉ុន្មានកន្លែងទៀត! បើឧបាយកលនៅតែមាន យើងនៅតែបន្តនិយាយ»។សម្ដេចេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា « សូមមិត្តភក្ដិបរទេស ដែលបានផ្ដល់លុយផ្ដល់កាក់ សម្រាប់ធ្វើចលនាបែបនេះ ដកខ្លួនចេញ! យើងនឹងធ្វើការស្រាវជ្រាវ ឱ្យដល់ឫសគល់ ថាអ្នកឯងបានលុយ ពីកន្លែងណាមក ដើម្បីហ្វឹកហាត់របៀបហ្នឹង»។សូមជម្រាបថា ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC Cambodia) លោក ថេង សាវឿន និងសហការី ២រូបទៀត ត្រូវបានអាជ្ញាធរឃាត់ខ្លួនកាលពីសប្តាហ៍មុននៅឯខេត្តក្រចេះឆ្ពោះមកភ្នំពេញ និងបញ្ចូនមកផ្តន្ទាទោសតាមច្បាប់នៅខេត្តរតនគិរី ក្រោមបទចោទ «រួមគំនិតក្បត់» និង «ការញុះញង់បង្កការវឹកវរក្នុងសង្គម» ដែលធ្វើឡើងនៅខេត្តរតនគិរី។ ការចោទប្រកាន់នេះគឺពាក់ព័ន្ធនឹងការចូលរួមបណ្តុះបណ្តាលពង្រឹងផ្នែកកសិកម្មដែលដឹកនាំដោយ លោក ថេង សាវឿន ក្រោមរូបភាពនយោបាយដែលធ្លាប់មាននៅក្នុងបដិវត្តកសិករ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
ខេត្តមណ្ឌលគិរី ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ()
វីដែអូ
ចំនួនអ្នកទស្សនា